សុកជាតកទី ៥

ក្បាលទី 46 · ទំព័រ 586

( ព្រះសាស្តាត្រាស់ថា ) សត្វហើរ គឺសេកនោះ ដឹងប្រមាណ ក្នុងភោជនដរាបណា ក៏បានដល់នូវអាយុវែងផង បានចិញ្ចឹមមាតាផងដរាប នោះ ។ មួយទៀត សេកនោះបរិភោគនូវភោជនដ៏ច្រើនលើសលុប ក្នុងកាលណា ក៏លិចចុះក្នុងសមុទ្ទនោះឯងក្នុងកាលនោះ ព្រោះសេកនោះមិន ស្គាល់ប្រមាណ ។ ព្រោះហេតុនោះការដឹងប្រមាណ មិនល្មោភក្នុងភោជនជាការប្រពៃ ព្រោះពួកជនដែលមិនដឹងប្រមាណរមែងលិច ពួកជនដែលដឹងប្រមាណ រមែងមិនលិចទេ ។