អដ្ឋកថា ជរូទបានជាតកទី ៦
[ ៣៦៧-៣៦៩ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឈ្មួញអ្នកនគរសាវត្ថី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ជរូទបនំ ឃណមានា ដូច្នេះជាដើម ។ បានឮថា ឈ្មួញទាំងនោះទិញទំនិញក្នុងនគរសាវត្ថីដាក់រទេះ ក្នុងវេលា នឹងទៅដើម្បីត្រូវការលក់ បាននិមន្តព្រះសាស្តាមកហើយថ្វាយមហាទានទទួល សរណៈតាំងនៅក្នុងសីល ថ្វាយបង្គំព្រះសាស្តាហើយក្រាបទូលថា បពិត្រ ព្រះអង្គ ខ្ញុំព្រះអង្គទាំងឡាយនឹងធ្វើដំណើរផ្លូវឆ្ងាយដើម្បីលក់ទំនិញ កាល លក់ទំនិញអស់ បានធ្វើដំណើរត្រឡប់មកដោយផុតភ័យនឹងថ្វាយបង្គំព្រះអង្គ ទៀត កាលក្រាបទូលហើយក៏ធ្វើដំណើរទៅ ។ ឈ្មួញទាំងនោះបានជួប អណ្តូងទឹកបុរាណក្នុងផ្លូវកន្តារទើបពោលថា ក្នុងអណ្តូងនេះមិនមានទឹកផឹក ពួកយើងក៏ស្រេកទឹកនឹងជីកអណ្តូងនោះពោលហើយក៏នាំគ្នាជីក បានដែក ។ បេ ។ កែវពិទូរ្យដ៏ច្រើនតាមលំដាប់ ។ ឈ្មួញទាំងនោះជាអ្នកសន្តោសដោយទ្រព្យ ទាំងនោះ យករតនៈទាំងនោះដាក់ពេញរទេះត្រឡប់មកកាន់នគរសាវត្ថីដោយ ផុតភ័យ ។ ឈ្មួញទាំងនោះទុកដាក់ទ្រព្យដែលបានមកហើយគិតគ្នាថា ពួកយើង ដើរផ្លូវផុតភ័យហើយនឹងថ្វាយទាន ដូច្នេះហើយទើបនិមន្តព្រះសាស្តា ថ្វាយទាន ថ្វាយបង្គំហើយអង្គុយក្នុងទីសមគួរនាចំណែកម្ខាង ក្រាបទូលដល់ ហេតុការណ៍ដែលខ្លួនបានទ្រព្យដល់ព្រះសាស្តា ។ ព្រះសាស្តាត្រាស់ថា អ្នក ទាំងឡាយជាឧបាសក សន្តោសដោយទ្រព្យនោះទើបបាននូវទ្រព្យនិងជីវិត ព្រោះភាពជាអ្នកដឹងប្រមាណ ចំណែកមនុស្សអំពីមុនជាអ្នកមិនសន្តោស មិន ស្គាល់ប្រមាណ មិនធ្វើតាមពាក្យរបស់បណ្ឌិតទាំងឡាយទើបដល់នូវការអស់ ជីវិត កាលឈ្មួញទាំងនោះអារាធនាហើយ ទើបទ្រង់នាំយករឿងក្នុងអតីត មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទ