គាមណិចន្ទជាតកទី ៧

ក្បាលទី 46 · ទំព័រ 597

( ព្រះរាជកុមារពោធិសត្វពោលថា ) សត្វនេះជាសត្វ មិនឈ្លាស ( ក្នុងការធ្វើ ) នូវផ្ទះទាំងឡាយ សត្វនេះជាសត្វខិលខូច មាន មុខជ្រួញ បានតែខាងប្រទូស្តចំពោះកិច្ចការដែលគេធ្វើហើយៗ ត្រកូលនេះជាធម្មតា យ៉ាងនេះឯង ។ រោមនេះមិនមែនជារោមនៃសត្វមានចិត្ត ( សម្បុយុត្តដោយ បញ្ញាជាគ្រឿងពិចារណា ) ទេ ម្រឹគ គឺស្វានេះមិនអាចធ្វើគេឲ្យចូលចិត្តបាន ទេ ក្បួនខ្នាតព្រះរាជបិតារបស់ខ្ញុំទ្រង់ព្រះនាមជនសន្ធៈ ( បានត្រាស់ហើយ ) ថា ស្វានេះមិនដឹងនូវហេតុតិចតួចឡើយ ។ បុរសប្រាកដដូច្នោះមិនគប្បីចិញ្ចឹមនូវមាតាបិតា បងប្អូនប្រុស និងបងប្អូនស្រីរបស់ខ្លួនបានទេ ព្រះបាទទសរថ ( ជាព្រះបិតា ) បានប្រៀន ប្រដៅខ្ញុំ ( យាងនេះ ) ។