មន្ទធាតុរាជជាតកទី ៨

ក្បាលទី 46 · ទំព័រ 620

( ព្រះសាស្តាត្រាស់ថា ) ព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយ ( ដើរក្រឡឹង ) ភ្នំសិនេរុ ទិសទាំងឡាយភ្លឺរុងរឿងរហូតទីមានកំណត់ត្រឹម ណា សត្វទាំងឡាយណាដែលអាស្រ័យលើផែនដី សត្វទាំងអស់នោះជា ទាសៈរបស់ស្តេចមន្ធាតុរហូតទីមានកំណត់ត្រឹមណោះ ។ ការឆ្អែតក្នុងកាមទាំងឡាយ រមែងមិនមានដោយភ្លៀង កហាបណៈទេ បណ្ឌិតបានដឹងថា កាមទាំងឡាយមានសេចក្តីសុខតិចមាន សេចក្តីទុក្ខ ( ច្រើន ) ។ ព្រោះហេតុនោះ សាវ័កនៃព្រះសម្មាសម្ពុទ្ធនោះមិនបាន ត្រេកអរក្នុងកាមទាំងឡាយសូម្បីជាទិព្វ ជាអ្នកត្រេកអរតែក្នុងធម៌ជាគ្រឿងអស់ ទៅនៃតណ្ហា ។