អដ្ឋកថា មន្ទធាតុរាជជាតកទី ៨
[ ៣៧៣-៣៧៥ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធភិក្ខុអផ្សុកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យាវតា ចន្ទិមសុរិយា ដូច្នេះជាដើម ។ បានឮថា ភិក្ខុរូបនោះត្រាច់បិណ្ឌបាតក្នុងនគរសាវត្ថី ឃើញស្ត្រីម្នាក់តាក់ តែងគ្រឿងអលង្ការស្រស់ស្អាត ទើបកើតសេចក្តីអផ្សុក ។ លំដាប់នោះភិក្ខុ ទាំងឡាយ ទើបនាំភិក្ខុរូបនោះមកកាន់ធម្មសភាហើយបង្ហាញដល់ព្រះសាស្តា ថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុរូបនេះអផ្សុកប្រាថ្នានឹងសឹក ។ ព្រះសាស្តា ត្រាស់សួរថា បានឮថា អ្នកអផ្សុកពិតមែនឬ កាលភិក្ខុនោះក្រាបទូលថា ពិតហើយព្រះអង្គទើបព្រះសាស្ត្កាត្រាស់ថា ម្នាលភិក្ខុ កាលអ្នកគ្រប់គ្រងផ្ទះ នឹងអាចធ្វើតណ្ហាឲ្យពេញបានដូចម្តេច ព្រោះដែលឈ្មោះថា កាមតណ្ហានេះ ពេញបានដោយលំបាកដូចមហាសមុទ្ទដ្បិតថាបុរាណកបណ្ឌិតទាំងឡាយគ្រង រាជសម្បត្តិជាស្តេចចក្រពត្តិក្នុងមហាទ្វីបទាំង ៤ មានទ្វីបតូច ២០០០ ជាបរិវា រ បានគ្រប់គ្រងរាជសម្បត្តិក្នុងទេវលោកជាន់ចតុម្មហារាជិកាមានមនុស្ស ជាបរិវារប៉ុណ្ណោះ ទាំងគ្រប់គ្រងរាជសម្បត្តិក្នុងស្ថានទីប្រថាប់នៅរបស់សក្កទេវរាជ ៣៦ អង្គ ក្នុងទេវលោកជាន់តាវតឹង្សមិនអាចដើម្បីនឹងធ្វើកាមតណ្ហា របស់ខ្លួនឲ្យពេញក៏បានធ្វើកាលកិរិយាទៅ ឯអ្នកសោតកាលណាអាចធ្វើកាម តណ្ហានោះឲ្យពេញបាន ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅ នេះថា ក្នុងអតីតកាលគ្រាបឋមកប្បមានព្រះរាជាព្រះនាមថា ព្រះបាទមហាសម្មតរាជ ។