តិរិតិវច្ឆជាតកទី ៩
ក្បាលទី 46 · ទំព័រ 628
( ឧបរាជទូលសួរព្រះរាជាថា ) កម្មតិចតួចដែល សម្រេចដោយវិជ្ជារបស់តាបសនេះមិនមានឡើយ មួយទៀតតាបសនេះមិន មែនជាផៅពង្ស ទាំងមិនមែនជាសម្លាញ់របស់ព្រះអង្គទេ កាលបើយាងនេះ ហេតុអ្វីបានជាតាបសឈ្មោះតិរិតិវច្ឆៈ កាន់ឈើច្រត់មានចំពាម ៣ បរិភោគ នូវដុំបាយមានរសដ៏ប្រសើរ ។ ( ព្រះរាជាត្រាស់ថា ) ក្នុងគ្រាមានអន្តរាយ កាល អញច្បាំងចាញ់គេ ( តាបសនេះ ) បានធ្វើ ( នូវសេចក្តីអនុគ្រោះ ) ដល់ អញម្នាក់ឯងក្នុងព្រៃគួរខ្លាចដ៏ពន្លឹក បានលានូវដៃ ( យោងអញ ) ដែល ដល់នូវសេចក្តីលំបាក ( ក្នុងអណ្តូង ) ព្រោះហេតុនោះ អញដែលត្រូវ សេចក្តីទុក្ខគ្របសង្កត់ទើបបានឡើងរួចមក ។ អញ ( ឋិតនៅ ) ក្នុងជីវលោក ( នេះដល់ ) នូវវិស័យ នៃសេចក្តីស្លាប់ទៅហើយតែមកក្នុងទីនេះបាន ព្រោះសេចក្តីលំបាកនៃតាបស នេះ ម្នាលកូន រីតិរិតិវច្ឆៈតាបសជាបុគ្គលគួរដល់លាភ អ្នកទាំងឡាយចូរ ឲ្យនូវគ្រឿងបរិភោគផង ចូរបូជានូវវត្ថុដែលគួរបូជាផងដល់លោក ។