អដ្ឋកថា តិរិតិវច្ឆជាតកទី ៩

ក្បាលទី 46 · ទំព័រ 629

[ ៣៧៦-៣៧៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការដែលព្រះអានន្ទបានសំពត់ ១០០០ ផ្ទាំង គឺបានមកអំពីដៃស្រីស្នំរបស់ ព្រះបាទកោសល ៥០០ ផ្ទាំង បានអំពីព្រះហស្តរបស់ព្រះរាជា ៥០០ ផ្ទាំង ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នយិមស្ស វិជ្ជា ដូច្នេះ ជាដើម ។ រឿងលោកពោលទុកពិស្តារហើយក្នុងគុណជាតកទុកនិបាត ខាងដើម នោះឯង ។ ( ក្នុងទីនេះ ) ព្រះសាស្តាទ្រង់នាំយករឿងក្នុងអតីតមកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងដែនកាសី ក្នុងថ្ងៃដាក់ឈ្មោះពួកញាតិ បានដាក់ឈ្មោះថា តិរិតិវច្ឆកុមារ ។ ព្រះពោធិសត្វនោះបានដល់នូវភាព ចម្រើនវ័យដោយលំដាប់ បានរៀនសិល្បស្រាស្តគ្រប់យាងក្នុងនគរតក្កសិលា ហើយនៅគ្រប់គ្រងផ្ទះ កាលមាតាបិតាធ្វើកាលកិរិយាទៅហើយមានចិត្តសង្វេគ ទើបចេញបួសជាឥសី មានឫសឈើនិងផ្លែឈើក្នុងព្រៃជាអាហារ សម្រេច ការនៅក្នុងដងព្រៃ ។ កាលព្រះពោធិសត្វនៅក្នុងដងព្រៃនោះ អាណាខេត្ត ជាយដែនរបស់ព្រះបាទពារាណសីកើតនូវការបះបោរ ។ ព្រះអង្គយាងទៅកាន់ ជាយដែននោះ ទ្រង់ចាញ់ក្នុងការច្បាំង ទ្រង់ខ្លាចចំពោះមរណភ័យយាងឡើង កាន់កដំរីដ៏ប្រសើរប៉ុណ្ណោះស្តេចភាសខ្លួនយាងទៅក្នុងព្រៃ លុះដល់វេលាព្រឹក ជាវេលាដែលតិរិតិវច្ឆឥសីចេញទៅដើម្បីរកផលាផល ទើបស្តេចចូលទៅកាន់ អាស្រមរបស់តិរិតិវច្ឆឥសីនោះ ។ ព្រះរាជានោះទ្រង់ជ្រាបថា ជាស្ថានទីនៅ របស់តាបសដូច្នេះហើយទើបស្តេចចុះអំពីកដំរី ទ្រង់នឿយហត់ព្រោះខ្យល់និង កម្តៅថ្ងៃទើបទ្រង់ស្រេកទឹក សម្លឹងរកក្អមទឹកក៏ទ្រង់មិនឃើញក្នុងទីណាឡើយ តែទ្រង់បានឃើញអណ្តូងទឹកនៅខាងចុងទីចង្