ទូតជាតកទី ១០

ក្បាលទី 46 · ទំព័រ 637

( លោលបុរសពោលថា ) សត្វទាំងឡាយមកកាន់ប្រទេស ឆ្ងាយដើម្បីសូមនូវវត្ថុនឹងបុគ្គលសូម្បីជាសត្រូវ ដើម្បីប្រយោជន៍ដល់ផ្ទៃណា ខ្ញុំព្រះអង្គជាទូតរបស់ផ្ទៃនោះ បពិត្រព្រះអង្គប្រសើរក្នុងពលរថ សូមទ្រង់កុំ ខ្ញាល់នឹងខ្ញុំព្រះអង្គឡើយ ។ មាណពទាំងឡាយលុះអំណាចនៃផ្ទៃណា ទាំងថ្ងៃទាំងយប់ ខ្ញុំព្រះអង្គជាទូតរបស់ផ្ទៃនោះ បពិត្រព្រះអង្គប្រសើរក្នុងពលរថ សូមទ្រង់ កុំខ្ញាល់នឹងខ្ញុំព្រះអង្គឡើយ ។ ( ព្រះរាជាទ្រង់ត្រាស់ថា ) ម្នាលព្រាហ្មណ៍យើងឲ្យនូវ គោសម្បុរក្រហម ១ ពាន់ព្រមទាំងគោបាដល់អ្នកព្រោះយើងជាទូត ( របស់ ផ្ទៃ ) នឹងមិនឲ្យដល់អ្នកជាទូត ( របស់ផ្ទៃដែរ ) ដូចម្តេចកើត យើង ទាំងឡាយសុទ្ធតែជាទូតរបស់ផ្ទៃដូចគ្នា ។ ឧទ្ទាននៃសង្កប្បវគ្គនោះគឺ និយាយអំពីជាងសរប្រសើរ ១ ល្ងមួយក្តាប់ ១ កែវមណី ១ ស្តេចសេះ ១ សត្វហើរព្ធដ៏អាកាស ១ ពស់មានពិស ដ៏ក្លៀវក្លា ១ ស្តេចទ្រង់ព្រះនាមជនសន្ធៈ ១ ភ្លៀងកហាបណៈ ១ តាបសឈ្មោះតិរិតិវច្ឆៈ ១ ទូតរបស់ផ្ទៃ ១ ត្រូវជា ១០ ។