អដ្ឋកថា ទូតជាតកទី ១០
[ ៣៧៩-៣៨១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុឡេះឡោះមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យស្សត្ថា ទូរមាយន្តិ ដូច្នេះជាដើម ។ រឿងនឹងមានជាក់ច្បាស់ក្នុងចក្កវាកជាតកនវកនិបាត ។ ព្រះសាស្តាហៅ ភិក្ខុរូបនោះមកត្រាស់ថា ម្នាលភិក្ខុ អ្នកជាបុគ្គលឡេះឡោះចំពោះក្នុងកាល ឥឡូវនេះប៉ុណ្ណោះក៏មិនមែន សូម្បីក្នុងកាលមុនអ្នកក៏ជាបុគ្គលឡេះឡោះក៏ ព្រោះភាពជាបុគ្គលឡេះឡោះអ្នកវិះត្រូវកាត់ក្បាលដោយដាវ ។ ហើយទ្រង់ នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វជាឱរសរបស់ព្រះបាទព្រហ្មទត្តនោះ ក្នុងកាលចម្រើនវ័យក៏បាន រៀនសិល្បសាស្ត្រទាំងពួងក្នុងនគរតក្កសិលា កាលព្រះជនកសោយទិវង្គត ហើយក៏បានតាំងនៅក្នុងរាជសម្បត្តិបានសោយភោជនដ៏បរិសុទ្ធ ។ ដោយហេតុ នោះទើបព្រះអង្គមានព្រះនាមថា ព្រះបាទភោជនសុទ្ធិករាជ ។ បានឮថា ព្រះអង្គ ទ្រង់តាំងនៅក្នុងឋានៈបែបនោះ សោយព្រះក្រយាហារដែលមានភាជនៈ មួយមានតម្លៃមួយសែនកហាបណៈ មួយវិញទៀតកាលសោយក៏មិនសោយ ខាងក្នុងព្រះរាជសម្នាក់ ព្រោះមានបំណងនឹងឲ្យមហាជនបានឃើញវិធីសោយ របស់ព្រះអង្គដែលបានធ្វើបុណ្យទើបឲ្យសាងរតនៈមណ្ឌបត្រង់ទ្វារព្រះរាជវាំង វេលាសោយក៏ឲ្យតាក់តែងរតនមណ្ឌបនោះហើយប្រថាប់លើរាជបល្ល័ង្ក ដែល សម្រេចដោយមាសខាងក្រោមស្វេតច្ឆត្រ ចោមរោមដោយខត្តិយកញ្ញា ទាំងឡាយ ទើបសោយព្រះក្រយាហារដែលមានរសដែលមានតម្លៃ ១០០០០០ កហាបណៈ ដោយភាជនៈមាសដែលមានតម្លៃ ១០០០០០ កហាបណៈ ។ គ្រានោះមានបុរសឡេះឡោះម្នាក់ បានឃើញវិធីសោយព្រះក្រយាហារ របស់ព្រះរាជានោះ ចង់បរិភោគភោជននោះ កាលមិនអាចនឹងអត់សង្ក