បទុមជាតកទី ១

ក្បាលទី 46 · ទំព័រ 643

( សេដ្ឋីបុត្តទី ១ ពោលថា ) សក់ក្តី ពុកមាត់ក្តីដែលគេ កោរកាត់ចោលហើយរមែងដុះឡើងវិញយ៉ាងណា សូមឲ្យច្រមុះរបស់អ្នកដុះ ឡើងវិញយ៉ាងនោះដែរ យើងសូមផ្កាឈូកហើយអ្នកចូរឲ្យ ។ ( សេដ្ឋីបុត្តទី ២ ពោលថា ) ពូជក្នុងសរទកាល ( រដូវ រំហើយ ) ដែលគេព្រោះក្នុងស្រែរមែងលូតលាស់យ៉ាងណាមិញ សូមឲ្យច្រមុះ របស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយអ្នកចូរឲ្យ ។ ( សេដ្ឋីបុត្តពោធិសត្វទី ៣ ពោលថា ) ជនទាំងពីរនាក់នេះ និយាយកុហកដោយគិតថា ធ្វើដូចម្តេចហ្ន៎ ( បុរសនេះ ) នឹងឲ្យផ្កាឈូក ទាំងឡាយខ្លះ ទោះជនទាំងពីរនាក់នោះពោលក្តីមិនពោលក្តី ការដុះឡើងនៃ ច្រមុះគ្មានទេ ម្នាលសំឡាញ់សូមអ្នកឲ្យផ្កាឈូកទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ ។