អដ្ឋកថា បទុមជាតកទី ១

ក្បាលទី 46 · ទំព័រ 644

[ ៣៨២-៣៨៤ ] ព្រះសាស្តាកាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធភិក្ខុទាំងឡាយដែលធ្វើការបូជាដោយផ្កាត្រង់ដើមអានន្ទពោធិ ទើបត្រាស់ ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យថា កេសា ច មស្សុ ច ដូច្នេះ ជាដើម ។ រឿងនេះមានច្បាស់នៅក្នុងកាលិង្គពោធិជាតក ។ ដើមពោធិនោះឈ្មោះថា អានន្ទពោធិ ព្រោះជាដើមពោធិដែលព្រះអានន្ទ ត្ថេរដាំទុក ។ ពិតហើយការដែលព្រះថេរៈដាំដើមពោធិទុកត្រង់ខ្លោង ទ្វារវត្តជេតពនបានផ្សព្វផ្សាយទូទាំងជម្ពូទ្វីប ។ គ្រានោះភិក្ខុអ្នកជនបទពួកខ្លះ នាំគ្នាគិតថា ពួកយើងនឹងធ្វើការបូជាដោយកម្រងផ្កាត្រង់អានន្ទពោធិ ដូច្នេះ ហើយទើបទៅកាន់វិហារជេតពនថ្វាយបង្គំព្រះសាស្តា ស្អែកឡើងចូលទៅកាន់ នគរសាវត្ថីទៅកាន់ផ្លូវដែលមានលក់ផ្កាឧប្បល មិនបានផ្កា ទើបត្រឡប់មក ប្រាប់ដល់ព្រះអានន្ទត្ថេរថា អាវុសោ ពួកខ្ញុំគិតគ្នាថានឹងធ្វើការបូជាដោយ ផ្កាត្រង់ដើមពោធិទើបទៅកាន់ផ្លូវដែលមានលក់ផ្កាឧប្បល ក៏មិនបានផ្កាសូម្បី ត្រឹមតែមួយទង ។ ព្រះថេរៈពោលថា អាវុសោទាំងឡាយ ខ្ញុំនឹងនាំមកឲ្យ លោក ។ ហើយដើរទៅកាន់ផ្លូវដែលមានលក់ផ្កាឧប្បល ឲ្យគេយកបាច់ផ្កា ឧប្បលខៀវដ៏ច្រើនហើយបញ្ជូនទៅប្រគេនដល់ភិក្ខុទាំងនោះ ។ ភិក្ខុទាំងនោះ កាន់យកផ្កាឧប្បលខៀវទាំងនោះទៅបូជាត្រង់ដើមពោធិ ។ ភិក្ខុទាំងឡាយ ដឹងរឿងទាំងនោះទើបអង្គុយសន្ទនាគ្នាដល់គុណរបស់ព្រះថេរៈក្នុងធម្មសភាថា អាវុសោទាំងឡាយ ភិក្ខុអ្នកជនបទមានបុណ្យតិច ទៅកាន់ផ្លូវដែលមានលក់ផ្កា