មុទុបាណិជាតកទី ២
ក្បាលទី 46 · ទំព័រ 648
( ព្រះរាជធីតាពោលថា ) បើចូឡុបដ្ឋាកមានដៃដ៏ទន់ ១ ដំរីដែលព្រះអង្គបង្ញាត់រាបសាហើយ ១ ពេលងងឹតសូន្យឈឹង ១ ភ្លៀងបង្អុរ ចុះ ១ គប្បីមានក្នុងកាលណា សេចក្តីប៉ងក្នុងព្រះរាជហបឫទ័យរបស់ព្រះអង្គ គង់នឹងសម្រេចក្នុងកាលនោះមិនខាន ។ ( ព្រះរាជាពោធិសត្វជាបិតាពោលថា ) ស្រីទាំងឡាយនោះ បុគ្គលមិនគួរនិយាយដោយពាក្យទន់ភ្លន់ឡើយ ជាស្រីដែលបំពេញបានដោយ កម្រ ប្រាកដស្មើដោយស្ទឹងរមែងលិចចុះ ( ក្នុងអបាយ ៤ ) បណ្ឌិតបុរស ដឹងច្បាស់ហើយគួរគេចចេញអំពីចម្ងាយ ។ ស្រីទាំងនុ៎ះ ចូលទៅគប់រកបុរសណាដោយសេចក្តីពេញចិត្ត ក្តី ដោយទ្រព្យក្តីតែងដុតបំផ្លាញបុរសនោះ ( ឲ្យវិនាស ) យាងឆាប់ដូច ភ្លើង ( ដែលឆេះ ) នូវទីនៅរបស់ខ្លួន ។