អដ្ឋកថា មុទុបាណិជាតកទី ២

ក្បាលទី 46 · ទំព័រ 648

[ ៣៨៥-៣៨៧ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បណី ចេ មុទុកោ ចស្ស ដូច្នេះជាដើម ។ បានឮថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះដែលត្រូវនាំមកកាន់ធម្មសភាថា ម្នាលភិក្ខុ បានឮថា អ្នកជាអ្នកអផ្សុកពិតមែនឬ កាលភិក្ខុនោះក្រាបទូលថា ពិតហើយព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា ស្ត្រីទាំងឡាយ នេះ បុគ្គលណាមួយមិនអាចរក្សាព្រោះទៅតាមអំណាចរបស់កិលេស សូម្បី បុរាណកបណ្ឌិតទាំងឡាយទាំង ដែលចាប់ដៃធីតារបស់ខ្លួនរក្សា ក៏មិនអាចរក្សា បាន ធីតាឈរចាប់ដៃបិតាមិនឲ្យបិតាដឹងខ្លួនឡើយគេចទៅជាមួយបុរសដោយ អំណាចកិលេស ។ ទើបទ្រង់នាំយករឿងក្នុងអតីត មកសាធកៈដូចតទៅនេះ ថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងព្រះឧទររបស់អគ្គមហេសីនៃព្រះបាទព្រហ្មទត្តនោះ លុះ ទ្រង់ចម្រើនវ័យក៏រៀនសិល្បស្រាស្តគ្រប់យាងក្នុងនគរតក្កសិលា កាលព្រះរាជ បិតាសោយទិវង្គតហើយក៏តាំងនៅក្នុងរាជសម្បត្តិ ទ្រង់គ្រងរាជដោយធម៌ ទ្រង់ចិញ្ចឹមជនទាំង ២ គឺ ព្រះរាជធីតានិងព្រះរាជភាគិនេយ្យទុកក្នុងព្រះរាជ និវេសន៍របស់ព្រះអង្គ ។ ថ្ងៃមួយ ប្រថាប់ជាមួយពួកអាមាត្យត្រាស់ថា កាល យើងស្លាប់ទៅ ក្មួយរបស់យើងនឹងបានជាព្រះរាជា ចំណែកធីតារបស់យើង នឹងបានជាអគ្គមហេសីរបស់ព្រះរាជានោះ ។ ក្នុងកាលតមក ក្នុងវេលាដែល ព្រះធីតានិងព្រះភាគិនេយ្យនោះចម្រើនវ័យ ប្រថាប់ជាមួយពួកអាមាត្យម្តងទៀតត្រា ស់ថា យើងនឹងនាំធីតារបស់ព្រះរាជាដទៃមកឲ្យក្មួយយើង នឹងឲ្យធីតា របស់យើងក្នុងរាជត្រកូលដទៃ កាលធ្វើយាងនេះញាតិទាំងឡាយរបស់យើងនឹង