មហាបនាទជាតកទី ៤
ក្បាលទី 46 · ទំព័រ 664
( ព្រះសាស្តាត្រាស់ថា ) ព្រះរាជាអង្គនោះទ្រង់ព្រះនាម បនាទៈ មានប្រាសាទមាស មានទទឹងប្រវែងកិរិយាធ្លាក់ចុះនៃកូនសរ ១៦ ( កន្លះយោជន៍ ) ( អ្នកប្រាជទាំងឡាយ ) ពោលថា ប្រាសាទនោះកំពស់ ១ ពាន់តំណនៃកូនសរ ( ២៥ យោជន៍ ) ។ ប្រាសាទនោះកំពស់ ១ ពាន់តំណនៃកូនសរ មានជាន់ ៧ បរិបូណ៌ដោយទង់ ព័ន្ធព័ទ្ធហើយដោយកែវមណីមានពណ៌ខេវោ ពួករបាំ ៦ ពាន់ចែកជា ៧ ចំណែក បានរាំលើប្រាសាទនោះ ( គ្រប់ៗថ្នាក់ ) ។ ម្នាលភទ្ទជិ អ្នកពោលហើយយ៉ាងណា ប្រាសាទនោះមាន ហើយក្នុងកាលនោះយ៉ាងនោះ តថាគតកើតជាព្រះឥន្ទ្រ ជាវេយ្យាវច្ចករ របស់អ្នក ។