អដ្ឋកថា មហាបនាទជាតកទី ៤

ក្បាលទី 46 · ទំព័រ 664

[ ៣៩១-៣៩៣ ] ព្រះសាស្តាកាលគង់ត្រង់ច្រាំងស្ទឹងគង្គា ទ្រង់ប្រារព្ធ អានុភាពរបស់ព្រះភទ្ទជិត្ថេរៈ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា បនាទោ នាមសោ រាជា ដូច្នេះជាដើម ។ សម័យមួយ ព្រះសាស្តាទ្រង់ចាំវស្សានៅក្នុងនគរសាវត្ថី ទ្រង់ព្រះតម្រិះ ថានឹងសង្គ្រោះភទ្ទជិកុមារ ដូច្នេះហើយចោមរោមហើយដោយពួកភិក្ខុសង្ឃ យាងចារិកដល់ភទ្ទិយនគរ គង់នៅក្នុងជាតិយាវ័នអស់ ៣ ខែ ទ្រង់រង់ចាំការ ចាស់ក្លានៃញាណរបស់ភទ្ទជិកុមារ ។ ភទ្ទជិកុមារនោះមានយសច្រើនជាបុត្ត តែមួយរបស់ភទ្ទិយសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណ ៨០ កោដិ ។ ភទ្ទជិ កុមារនោះមានប្រាសាទ ៣ ខ្នង សមគួរដល់រដូវទាំង ៣ ។ ភទ្ទជិកុមារនៅក្នុង ប្រាសាទនីមួយៗ ៤ ខែ កាលនៅក្នុងប្រាសាទមួយខ្នងហើយក៏ហែហម ដោយស្រីរបាំទៅកាន់ប្រាសាទមួយខ្នងទៀតដោយយសធំ ។ ខណៈនោះអ្នក នគរទាំងអស់ក៏ភ្ញាក់ផ្អើលថា ពួកយើងនឹងមើលយសរបស់ភទ្ទជិកុមារ ចងចក្ក និងចក្កត្រួតលើគ្នា ចងគ្រែនិងគ្រែត្រួតលើគ្នាក្នុងរវាងប្រាសាទ ។ ព្រះសាស្តា គង់អស់ ៣ ខែ ត្រាស់ប្រាប់អ្នកនគរថា តថាគតលាទៅ ។ អ្នកនគរក្រាប ទូលនិមន្តព្រះសាស្តាថា បពិត្រព្រះអង្គដ៏ចម្រើន ស្អែកនេះសឹមទ្រង់យាង ទៅចុះ ។ ក្នុងថ្ងៃទី ២ ត្រៀមមហាទានដើម្បីភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន សាងមណ្ឌបថ្វាយទានត្រង់កណ្តាលនគរ រៀបចំក្រាលអាសនៈ ហើយក្រាប ទូលឲ្យទ្រង់ជ្រាបដល់កាលវេលា ។ ព្រះសាស្តា ចោមរោមដោយភិក្ខុសង្ឃ យាងទៅគង់នៅក្នុងមណ្ឌបនោះ ។ មនុស្សទាំងឡាយបានថ្វាយមហាទាន ។ ព្រះសាស្តាទ្រង់ធ្វើភត្តកិច្ចស្រេចហើយ ទ្រង់ផ្តើមអនុមោទនាដោយព្រះសូសេងោ ដ៏ពីរោះ ។ ខណៈនោះភទ្ទជិកុមារចេញអំពីប្រាសាទមួយខ្នងទៅកាន់ប្រាសាទ មួយខ្នងទ