អដ្ឋកថា ខុរប្បជាតកទី ៥
[ ៣៩៤-៣៩៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុលះសេចក្តីព្យាយាមមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា ទិស្វា ខុរប្បេ ដូច្នេះជាដើម ។ សេចក្តីថា ព្រះសាស្តាត្រាស់ចំពោះភិក្ខុនោះដែលត្រូវនាំមកក្នុងធម្មសភា ថា បានឮថា អ្នកលះសេចក្តីព្យាយាមពិតឬ កាលភិក្ខុទាំងនោះក្រាបទូល ថា ពិតហើយព្រះអង្គ ទើបព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុង សាសនាដែលជាគ្រឿងនាំចេញចាកទុក្ខយាងនេះព្រោះហេតុអ្វីទើបលះសេចក្តី ព្យាយាមចេញ បុរាណកបណ្ឌិតទាំងឡាយរមែងធ្វើសេចក្តីព្យាយាមសូម្បីក្នុង ឋានៈមិនមែនជាគ្រឿងនាំចេញចាកទុក្ខ ហើយទ្រង់នាំយករឿងក្នុងអតីត មក សាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នករក្សាព្រៃមួយកន្លែង លុះចម្រើនវ័យមាន បុរស ៥០០ នាក់ជាបរិវារ ជាប្រធានរបស់ជនទាំងពួងក្នុងបណ្តាអ្នករក្សា ព្រៃសម្រេចការនៅក្នុងស្រុកមួយកន្លែងត្រង់មាត់ព្រៃ ។ ប្រធានអ្នករក្សាព្រៃ នោះទទួលយកថ្លៃឈ្នួលនាំពួកមនុស្សឲ្យឆ្លងព្រៃ ។ ថ្ងៃមួយកូនឈ្មួញអ្នក នគរពារាណសីមួយអន្លើដោយរទេះ ៥០០ មកដល់ស្រុកនោះហៅប្រធាន ដែលរក្សាព្រៃនោះមកពោលថា នែសម្លាញ់ ចូរអ្នកទទួលទ្រព្យ ១០០០ ហើយនាំយើងឲ្យឆ្លងផុតព្រៃ ។ ប្រធានអ្នករក្សាព្រៃទទួលពាក្យ ហើយកាន់ យកទ្រព្យ ១០០០ អំពីដៃរបស់ឈ្មួញនោះ កាលទទួលឈ្នួលយាងនេះ នឹងត្រូវលះជីវិតដើម្បីឈ្មួញនោះ ។ គាត់នាំកូនឈ្មួញនោះចូលព្រៃ ។ ពួក ចោរ ៥០០ ក៏ក្រោកឡើងកណ្តាលព្រៃ ។ បុរសដ៏សេសគ្រាន់តែឃើញពួក ចោរទាំងនោះនាំគ្នាដេកផ្កាប់មុខ ។ ប្រធានអ្នករក្សាព្រៃម្នាក់ប៉ុណ្ណោះពន្លឺ សីហនាថស្រ