វាតគ្គសិន្ធវជាតកទី ៦

ក្បាលទី 46 · ទំព័រ 677

( កូនលាពោលថា ) អ្នកម្តាយកើតរោគស្គមលឿងព្រោះតែ ប្តីណា មិនពេញចិត្តនឹងភត្តព្រោះតែប្តីណា ប្តីនោះមកដល់ហើយ ឥឡូវនេះ ហេតុអ្វីបានជាអ្នកម្តាយរត់ចេញទៅ ។ ( មេលាពោលថា ) ម្នាលកូន ម្តាយយល់ថា ធម្មតា សន្ថវៈ ( របស់ស្ត្រី ) កើតដោយហេតុពីដំបូង ( ភ្លាម ) យសរបស់ស្ត្រី ទាំងឡាយក៏សាបសូន្យ ហេតុនោះបានជាអញ័រត់ចេញ ។ ( ព្រះសាស្តាទ្រង់ត្រាស់ថា ) ស្ត្រីណាមិនប្រាថ្នានូវបុរសមាន យសកើតក្នុងត្រកូល ដែលគេនាំមកឲ្យស្ត្រីនោះ រមែងសោកសៅអស់ កាលយូរអង្វែងដូចជាមេលា ( ដែលយំសោកស្តាយ ) សេះសិន្ធពឈ្មោះ វាតគ្គៈ ។