អដ្ឋកថា សុវណ្ណកក្កដជាតកទី ៧

ក្បាលទី 46 · ទំព័រ 685

[ ៤០០-៤០២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ស្ត្រីម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សិង្គី មិគោ ដូច្នេះជាដើម ។ បានឮថា ក្នុងនគរសាវត្ថីមានកុដុម្ពិកៈម្នាក់នាំភរិយារបស់ខ្លួនទៅកាន់ ជនបទដើម្បីទារបំណុលឲ្យអស់ កាលទារបំណុលអស់ហើយក៏ធ្វើដំណើរមក ត្រូវពួកចោរចាប់ក្នុងរវាងផ្លូវ ។ ភរិយារបស់កុដុម្ពិកៈនោះជាស្រីមានរូបស្អាត គួរជ្រះថ្លា គួរត្រេកអរ ។ មេចោរប្រារព្ធនឹងសម្លាប់កុដុម្ពិកៈ ព្រោះសេចក្តី ស្រឡាញ់ក្នុងនាង តែនាងជ្រាស្តីមានសីល បរិបូណ៌ដោយអាចារមារយាទ គោរពស្វាមីដូចទេវតា ។ ទើបនាងក្រាបចុះទៀបជើងរបស់មេចោរ អង្វរថា បពិត្រអ្នកជាម្ចាស់ បើអ្នកមានសេចក្តីស្រឡាញ់ចំពោះខ្ញុំ សូមអ្នកកុំសម្លាប់ ស្វាមីរបស់ខ្ញុំឡើយ បើអ្នកសម្លាប់ខ្ញុំនឹងបរិភោគថ្នាំពិសឬអត់ដង្ហើមឲ្យស្លាប់ ខ្ញុំមិនទៅជាមួយអ្នកទេ អ្នកកុំសម្លាប់ស្វាមីរបស់ខ្ញុំដោយមិនមានហេតុឡើយ ។ ហើយសូមឲ្យដោះលែងស្វាមី ។ ចំណែកស្វាមីភរិយាទាំង ២ នោះដល់ក្រុង សាវត្ថីដោយសួស្តី ធ្វើដំណើរមកតាមផ្លូវក្រោយវិហារជេតពនគិតគ្នាថា ពួកយើង ចូលក្នុងវត្ត ហើយនឹងថ្វាយបង្គំព្រះសាស្តា ទើបចូលទៅកាន់បរិវេណ ព្រះគន្ធកុដិ ថ្វាយបង្គំព្រះសាស្តាហើយអង្គុយក្នុងទីសមគួរនាចំណែកម្ខាង ។ ព្រះសាស្តាត្រាស់សួរជនទាំង ២ គឺស្វាមីនិងភរិយានោះថា ម្នាលឧបាសក តើអ្នកទៅណាមកណា ស្វាមីភរិយាទាំង ២ ក៏ក្រាបទូលថា ទៅជម្រះ