អារាមទូសកជាតកទី ៨

ក្បាលទី 46 · ទំព័រ 692

( បុរសពោធិសត្វពោលថា ) ស្វាណាដែលគេសន្មត់ថាជា សត្វប្រសើរបំផុតជាងពួកស្វាដែលមានជាតិស្មើគ្នានេះ ប្រាជ្ញារបស់ស្វានោះ មានតែត្រឹមប៉ុណ្ណេះ ពួកសត្វ ( ស្វា ) ក្រៅនេះនឹងមានប្រាជ្ញាដូចម្តេចទៅ ។ ( ហ្វូងស្វាពោលថា ) បពិត្រអ្នកដ៏ប្រសើរ ការតិះដៀល យ៉ាងនេះព្រោះតែមិនដឹង បុគ្គលមិនឃើញនូវឫសហើយគប្បីដឹងនូវដើមឈើ ដែលតាំងនៅស៊ប់ដូចម្តេចកើត ។ ( ពោធិសត្វពោលថា ) យើងមិនតិះដៀលពួកអ្នកដែលជា ពានរអាស្រ័យនៅក្នុងព្រៃនេះទេតែថាពួកជនអ្នកដាំដើមឈើដើម្បីប្រយោជន៍ ដល់ស្តេចវិស្សសេនណា ស្តេចវិស្សសេននោះគួរគេតិះដៀលបាន ។