អដ្ឋកថា អារាមទូសកជាតកទី ៨
[ ៤០៣-៤០៥ ] ព្រះសាស្តា កាលគង់នៅក្នុងទក្ខិណាគិរីជនបទ ទ្រង់ ប្រារព្ធបុត្តរបស់នាយឧទ្យានបាលម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា យោមេសញ្ច សមេតានំ ដូច្នេះជាដើម ។ បានឮមកថា ព្រះសាស្តាកាលចេញវស្សាហើយទ្រង់ចេញចាកវត្តជេតពន យាងចារិកទៅកាន់ទក្ខិណាគិរីជនបទ ។ កាលនោះឧបាសកម្នាក់និមន្តភិក្ខុ សង្ឃ មានព្រះពុទ្ធជាប្រធានឲ្យគង់ក្នុងចម្ការ ឲ្យទ្រង់ឆ្អែតស្កប់ស្កល់ដោយយាគូ និងរបស់គួរទំពាទាំងឡាយទើបពោលថា បពិត្រលោកម្ចាស់ទាំងឡាយ បើ លោកម្ចាស់មានបំណងត្រាច់ទៅក្នុងចម្ការ សូមនិមន្តទៅជាមួយឧទ្យានបាល នេះ ។ ហើយប្រាប់នាយឧទ្យានបាលថា អ្នកគប្បីប្រគេនផ្លែឈើតូចធំដល់ លោកម្ចាស់ទាំងឡាយ ។ ភិក្ខុទាំងឡាយដើរទៅ ឃើញប្រឡោះមួយកន្លែង ទើបសួរថា ទីនេះជាប្រឡោះមិនមានដើមឈើដុះឡើងព្រោះហេតុអ្វី លំដាប់ នោះនាយឧទ្យានបាលក៏ប្រាប់ដល់ភិក្ខុទាំងឡាយថា បានឮថា មានបុត្តរបស់ នាយឧទ្យានបាលម្នាក់កាលស្រោចទឹកដើមឈើដែលដាំថ្មី គិតថានឹងស្រោច ទឹកដោយយកឫសជាប្រមាណ ដូច្នេះហើយទើបដកកូនឈើមើលបឫសហើយ ស្រោចទឹកតាមប្រមាណនៃឫស ដោយហេតុនោះទើបទីនោះជាប្រឡោះ ។ ភិក្ខុទាំងឡាយមកគាល់ព្រះសាស្តាហើយក្រាបទូលសេចក្តីនោះឲ្យទ្រង់ជ្រាប ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ សូម្បីក្នុងកាលមុនកុមារនោះក៏ជាអ្នកទម្លាយអារាមដូចគ្នា កាល ភិក្ខុទាំងនោះទូលអារាធនាទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅ នេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី កាលគេវាយស្គរប្រកាសការលេងមហោស្រព នាយឧទ្យានបាលគិតថានឹង លេងមហោស្រព ដូច្នេះហើយទើបប្រាប់ស្វាទាំងឡាយដែលនៅក្