សុជាតាជាតកទី ៩
ក្បាលទី 46 · ទំព័រ 697
( ព្រះរាជាពោធិសត្វត្រាស់ថា ) ពួកជនប្រកបដោយ សម្បុរ មានសំឡេងពីរោះ មានរូបជាទីស្រឡាញ់គួររមិលមើល តែជាអ្នក មានវាចារឹងរួស មិនជាទីស្រឡាញ់របស់អ្នកផងក្នុងលោកនេះនឹងលោកខាងមុខ ទេ ។ ព្រះមាតាឃើញមេតាវៅខ្មៅនេះ ដែលមានសម្បុរអាក្រក់ ដេរដាសដោយពណ៌ពព្រុះអុចៗ តែថាជាទីស្រឡាញ់របស់សត្វច្រើនដោយសារ វាចាពីរោះឬទេ ។ ព្រោះហេតុនោះ បុគ្គលគប្បីជាអ្នកមានវាចាល្អិតល្អ ជា អ្នកពោលពាក្យលៃតាមប្រាជ្ញា មិនមានចិត្តរាយមាយរមែងសម្តែងនូវអត្ថនិង ធម៌ ភាសិតរបស់បុគ្គលនោះទើបឈ្មោះថា ពីរោះ ។