អដ្ឋកថា សុជាតាជាតកទី ៩
[ ៤០៦-៤០៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ នាងសុជាតាប្អូនស្រីរបស់នាងវិសាខា ធីតារបស់ធនញ្ជ័យសេដ្ឋី កូនប្រសារ របស់អនាថបណ្ឌិកសេដ្ឋី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ន ហិ វណ្ណេន សម្បន្នា ដូច្នេះជាដើម ។ បានឮថា នាងសុជាតានោះចូលទៅកាន់ផ្ទះរបស់អនាថបណ្ឌិកសេដ្ឋីពេញ ដោយយសដ៏ធំក្រៃលែង ។ នាងសុជាតានោះគិតថា យើងជាធីតារបស់ ត្រកូលធំ ដូច្នេះហើយទើបជាអ្នកប្រកាន់ខ្លួន ច្រើនទៅដោយសេចក្តីក្រោធ អាក្រក់គ្រោតគ្រាត មិនធ្វើវត្តបដិបត្តិដល់ពុកក្មេកម្តាយក្មេកនិងស្វាមី ត្រាច់ គំរាមវាយមនុស្សដែលនៅក្នុងផ្ទះ ។ ថ្ងៃមួយព្រះសាស្តាចោមរោមដោយភិក្ខុ ៥០០ យាងចូលទៅកាន់ផ្ទះរបស់អនាថបណ្ឌិកសេដ្ឋី ទ្រង់គង់ហើយ ។ ចំណែកមហាសេដ្ឋីក៏ចូលទៅអង្គុយជិតព្រះសាស្តា ស្តាប់ធម៌ ។ ខណៈនោះ នាងសុជាតាធ្វើការឈ្លោះជាមួយពួកទាសៈនិងកម្មករ ។ ព្រះសាស្តាទ្រង់ បញ្ឈប់ធម្មកថាត្រាស់ថា នេះសំឡេងអ្វី សេដ្ឋីក្រាបទូលថា បពិត្រព្រះអង្គ មានស្ត្រីដែលជាកូនប្រសារស្រីក្នុងត្រកូលម្នាក់ មិនមានការគោរព នាងមិន មានវត្តបដិបត្តិចំពោះពុកក្មេក ម្តាយក្មេកនិងស្វាមីមិនមានសទ្ធា មិនមាន សេចក្តីជ្រះថ្លា ត្រាច់បង្កជម្លោះទាំងថ្ងៃទាំងយប់ ។ ព្រះសាស្តា ត្រាស់ថា បើយាងនោះ ចូរអ្នកហៅនាងមក ។ នាងសុជាតាមកថ្វាយបង្គំហើយបាន ឈរក្នុងទីបំផុតនាចំណែកម្ខាង ។ លំដាប់នោះព្រះសាស្តាត្រាស់សួរនាងថា ម្នាលនាងសុជាតា ភរិយារបស់បុរសមាន ៧ ពួក នាងជាភរិយាពួកណា ក្នុងភរិយា ៧ ពួកនោះ នាងសុជាតាក្រាបទូលថា បពិត្រព្រះអង្គ ខ្ញុំម្ចាស់ មិនជ្រាបន័យព្រះតម្រាស់ដែលព្រះអង្គត្រាស់ដោយសង្ខេប សូមព្រះអង្គ ត្រាស់ប្រាប់ដល់ខ្ញុំម្ច