ឧលូកជាតកទី ១០
ក្បាលទី 46 · ទំព័រ 706
( ក្អែកពោលថា ) ឮថា ពួកញាតិទាំងអស់បានលើក កោសិយៈ ( មេមោ ) ឲ្យធ្វើជាធំ ប្រសិនបើពួកញាតិអនុញ្ញាតខ្ញុំសូមនិយាយ នូវពាក្យមួយម៉ាត់ ។ ( ហ្វូងសត្វស្លាបពោលថា ) ម្នាលសម្លាញ់ យើងអនុញ្ញាត ហើយ អ្នកចូរនិយាយនូវហេតុនឹងពាក្យដែលជាប់ទាក់ទងដោយបវេណីប៉ុណ្ណោះ ដ្បិតពួកបក្សីក្មេងៗដែលមានប្រាជ្ញាទ្រទ្រង់នូវសេចក្តីរុងរឿងនៅមាន ។ ( ក្អែកពោលថា ) សូមឲ្យអ្នកទាំងឡាយ មានសេចក្តី ចម្រើន ការដែលអភិសេកមៀម មិនពេញចិត្តខ្ញុំទេ អ្នកទាំងឡាយចូរមើល មុខមៀមដែលមិនទាន់ខឹង ( បែបនេះទៅហើយ ) ចំណង់បើខឹងហើយ តើវាធ្វើមុខដូចម្តេចទៅ ។ ឧទ្ទាននៃបទុមវគ្គនោះគឺ និយាយអំពីផ្កាឈូកដ៏ឧត្តម ១ ដំរីមានសិរី ១ សមុទ្ទធំ ១ ប្រាសាទ ១ ព្រួញដ៏ប្រសើរ ១ លាញីឈ្មោះភទ្ទលី ១ ដំរី ១ ដើមឈើ ១ វាចារឹងរូស ១ ស្តេចមៀម ១ ត្រូវជា ១០ ។