អដ្ឋកថា ឧលូកជាតកទី ១០
[ ៤០៩-៤១១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការឈ្លោះគ្នារបស់ក្អែកនិងសត្វមៀម ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា សព្វេហិ កិរ ញាតីហិ ដូច្នេះជាដើម ។ បានឮថា ក្នុងកាលនោះក្អែកទាំងឡាយនាំគ្នាចឹកស៊ីសត្វមៀមទាំងឡាយ ក្នុងពេលថ្ងៃ ។ ចំណែកសត្វមៀមទាំងឡាយចាប់តាំងអំពីព្រះអាទិត្យអស់ ស្តង្គតក៏នាំគ្នាកាត់ក្បាលរបស់សត្វក្អែកដែលដេកក្នុងទីនោះៗ ធ្វើឲ្យពួកក្អែក ទាំងនោះដល់នូវការអស់ជីវិតទៅ ។ លំដាប់នោះភិក្ខុមួយរូបដែលនៅក្នុង បរិវេណមួយកន្លែងខាងចុងវិហារជេតពនត្រូវរើសក្បាលរបស់ក្អែកដ៏ច្រើន ដែល ប្រឡាក់ដោយឈាមប្រមាណ ៧-៨ នាឡិ ដែលធ្លាក់ចុះអំពីដើមឈើយក ទៅចោលក្នុងវេលាបោសសម្ហាត ។ ទើបភិក្ខុនោះប្រាប់សេចក្តីនោះដល់ភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះអង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ បានឮថា ក្នុងវេលាដែលភិក្ខុរូបនោះបោសសម្ហាត ត្រូវរើសក្បាលក្អែកទាំងឡាយ ប្រមាណប៉ុណ្ណេះ ៗ រាល់ថ្ងៃ ។ ព្រះសាស្តាទ្រង់យាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿង ឈ្មោះនេះទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ សូម្បីក្នុងកាលមុនក្អែកនិងមៀមក៏បានធ្វើការឈ្លោះទាស់ទែង គ្នាមកហើយ ។ ភិក្ខុទាំងឡាយទូលសួរថា បពិត្រព្រះអង្គ សត្វក្អែកនិងសត្វ