ឧទបានទូសកជាតកទី ១

ក្បាលទី 46 · ទំព័រ 712

( ឥសីពោធិសត្វសួរថា ) ម្នាលសម្លាញ់ ហេតុអ្វីបានជា អ្នកប្រទូស្តអណ្តូងទឹកដែលបុគ្គលធ្វើបានដោយក្ររបស់ឥសីអ្នកនៅក្នុងព្រៃ ប្រព្រឹត្តតបធម៌អស់រាត្រីដ៏អង្វែង ។ ( ចចកពោលថា ) ពួកយើងផឹកទឹកក្នុងទីណាហើយជុះ នោមបំផ្លាញ ( ទីនោះ ) នេះជាធម្មតារបស់ចចកទាំងឡាយ នេះជាធម្មតា របស់បិតានិងជីតា អ្នកមិនគួរពោលទោសចំពោះធម្មតានោះ ។ ( ពោធិសត្វពោលថា ) អាការៈនេះធម្មតា របស់ពួក អ្នកណា ចំណង់បើអាការៈមិនមែនជាធម្មតានឹងប្រាកដដូចម្តេចទៅ យើងសូម កុំឲ្យជួបប្រទះនឹងអាការៈជាធម្មតាឬមិនមែនជាធម្មតារបស់ពួកនោះ ក្នុងកាលណា ឡើយ ។