អដ្ឋកថា ឧទបានទូសកជាតកទី ១
[ ៤១២-៤១៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ចចកដែលទម្លាយអណ្តូងទឹកមួយក្បាល ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា អារញ្ញកស្ស ឥសិនោ ដូច្នេះជាដើម ។ បានឮថា ចចកមួយប្រទូស្តអណ្តូងទឹករបស់ភិក្ខុសង្ឃដោយការបន្ទោបង់ ឧច្ចារៈនិងបស្សាវៈដាក់ហើយចៀសចេញទៅ ។ ថ្ងៃមួយសាមណេរទាំងឡាយ យកដុំដីគ្រវែងចចកនោះ ដែលមកជិតអណ្តូងទឹកឲ្យបានទទួលសេចក្តីលំបាក ។ ចាប់តាំងអំពីនោះមកចចកនោះសូម្បីត្រឡប់មកកាន់ទីនោះទៀត ក៏មិនសម្លឹង មើល ។ ភិក្ខុទាំងឡាយដឹងហេតុនោះទើបសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោ ទាំងឡាយ បានឮថា ចចកដែលទម្លាយអណ្តូងទឹក តាំងពីពួកសាមណេរ ធ្វើឲ្យបានទទួលសេចក្តីលំបាក សូម្បីត្រឡប់មកទៀត ក៏មិនសម្លឹងមើល ។ ព្រះសាស្តាទ្រង់យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់ មិញនេះពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូល ឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចចកនេះប្រទូស្តអណ្តូងទឹក មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ សូម្បីក្នុងកាលមុនក៏បានជាអ្នកប្រទូស្តអណ្តូងទឹកដូចគ្នាហើយ ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលក្នុងនគរពារាណសី ព្រៃឥសិបតនៈនេះមានអណ្តូងទឹកនេះ ឯង ។ ក្នុងកាលនោះព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងនគរ ពារាណសី លុះចម្រើនវ័យហើយក៏បួសជាឥសី ចោមរោមដោយពួកឥសី សម្រេចការនៅក្នុងព្រៃឥសិបតនៈ ។ ក្នុងកាលនោះចចកមួយប្រទូស្តអណ្តូង ទឹកនេះឯងហើយចៀសចេញទៅ ។ ថ្ងៃមួយតាបសទាំងឡាយព័ទ្ធចចកមួយ នោះចាប់ចចកបានដោយឧបាយឯណាមួយ ទើបនាំទៅកាន់សម្នាក់របស់ ព្រះពោធិសត្វ ។ ព្រះ