កច្ឆបជាតកទី ៣

ក្បាលទី 46 · ទំព័រ 723

( តាបសពោធិសត្វពោលថា ) បុគ្គលណាហ្ន៎ ដើរមកហាក់ដូចជា បុគ្គលអ្នកមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍មានលាភពេញ ដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូរទៅរកបុគ្គលណាដែលមានសទ្ធា ។ ( ពានរពោលថា ) ខ្ញុំជាស្វាឥតប្រាជ្ញាបានប៉ះពាល់នូវវត្ថុ ទាំងឡាយដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្តី ចម្រើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយនឹងទៅកាន់ភ្នំវិញ ។ ( ពោធិសត្វពោលថា ) ពួកអណ្តើកជាកស្សបគោត្ត ពួកស ្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សបៈអ្នកចូរលែងកោណ្ឌញ្ញៈ ( ស្វាទ្រុស្ត សីលនេះ ) ដែលធ្វើមេថុនកម្មនឹងអ្នក ។