អដ្ឋកថា កច្ឆបជាតកទី ៣
[ ៤១៨-៤២០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការស្ងប់រម្ងាប់នៃការទាស់ទែងរបស់អាមាត្យ ២ នាក់របស់ព្រះបាទកោសល ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កោ នុ វឌ្ឍិតភត្តោវ ដូច្នេះជាដើម ។ រឿងដែលកើតឡើងក្នុងបច្ចុប្បន្នបានពោលទុកហើយក្នុងទុកន ិបាតនោះឯង ។ ចំណែករឿងក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ នៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងកាសិករដ្ឋ លុះចម្រើនវ័យហើយរៀនសិល្បស្រាស្តគ្រប់យាងក្នុងនគរតក្កសិលា ហើយ លះកាមទាំងឡាយចេញបួសជាឥសី សាងអាស្រមបទ នៅត្រង់ច្រាំងស្ទឹងគង្គា ជិតហិមវន្តប្បទេស ធ្វើអភិញ្ញានិងសមាបត្តិឲ្យកើតឡើងក្នុងទីនោះ ហើយលេង ឈានសម្រេចការនៅក្នុងទីនោះ ។ បានឮថា ក្នុងជាតកនេះ ព្រះពោធិសត្វ ជាអ្នកមានខ្លួនជាកណ្តាលក្រៃលែង បំពេញឧបេក្ខាបារមី ។ កាលព្រះ ពោធិសត្វនោះអង្គុយនៅត្រង់ទ្វារបណ្ណសាលា ស្វាទ្រុស្តសីលមួយមកដល់ក៏ យកអង្គជាតសកចូលក្នុងរន្ធត្រចៀកទាំងពីរ ។ ចំណែកព្រះពោធិសត្វក៏មិន បានហាមអង្គុយនៅដោយឧបេក្ខានោះឯង ។ ថ្ងៃមួយ អណ្តើកមួយឡើងមក អំពីទឹកដេកអាំងថ្ងៃហារមាត់ត្រង់ឆ្នេរស្ទឹងគង្គា ។ ស្វាឡេះឡោះនោះ ឃើញ ដូច្នោះ ទើបសកអង្គជាតចូលក្នុងមាត់អណ្តើកនោះ លំដាប់នោះអណ្តើកភ្ញាក់ ឡើងទើបខាំអង្គជាតស្វានោះដូចដាក់ទុកក្នុងស្មុកដូច្នោះ ។ វេទនាមានកម្លាំង កើតឡើងដល់ស្វានោះ ។ ស្វាមិនអាចនឹងអត់សង្កត់វេទនាបានទើបគិតថា បុគ្គលណាហ្ន៎នឹងដោះអញចាកទុក្ខនេះ អញនឹងទៅរកបុគ្គលណាល្អ ដូច្នេះ ហើយទើបរពកបានថា បុគ្គលដទៃឈ្មោះថាអាចដោះអញចាកទុក្ខនេះ វៀរលែង តាបសចេញហើយរមែងមិនមាន អញគួរនឹងទៅរកតាបសប៉ុណ្ណោះ ដូច្នេះហើយទើ