អដ្ឋកថា លោលជាតកទី ៤

ក្បាលទី 46 · ទំព័រ 728

[ ៤២១-៤២៣ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុឡេះឡោះមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កាយំ ពលាកា សិខិនី ដូច្នេះជាដើម ។ បានឮថា ព្រះសាស្តាកាលត្រាស់នឹងភិក្ខុនោះ ដែលត្រូវនាំមកកាន់ធម្ម- សភាថា ម្នាលភិក្ខុ អ្នកជាបុគ្គលឡេះឡោះក្នុងកាលឥឡូវនេះប៉ុណ្ណោះក៏មិន មែន សូម្បីក្នុងកាលមុនអ្នកក៏ជាបុគ្គលឡេះឡោះមកហើយនិងបានដល់នូវការអស់ ជីវិតទៅព្រោះភាពជាអ្នកឡេះឡោះ សូម្បីបុរាណកបណ្ឌិតទាំងឡាយក៏ បានជាអ្នកវិនាសចាកលំនៅរបស់ខ្លួនព្រោះអាស្រ័យអ្នក ហើយទ្រង់នាំយក រឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ចុងភៅក្នុងរោងចុងភៅរបស់សេដ្ឋីក្នុងនគរពារាណសី ចងកំប្រោងសម្រាប់ជា សម្បុកសត្វទុកដើម្បីត្រូវការបុណ្យ ។ ក្នុងកាលនោះព្រះពោធិសត្វកើតក្នុង កំណើតសត្វព្រាប សម្រេចការនៅក្នុងកំប្រោងដែលជាសម្បុកនោះ ។ លំដាប់ នោះក្អែកឡេះឡោះមួយហើរមកកាន់រោងចុងភៅបានឃើញត្រីនិងសាច់ប្រភេទ ប្លែកៗ មានប្រការផ្សេងៗត្រូវចំណង់គ្របសង្កត់គិតថា អញអាស្រ័យបុគ្គល ណាហ្ន៎ ទើបនឹងបានឱកាសស៊ីត្រីនិងសាច់ ដូច្នេះហើយកាលកំពុងគិតក៏បាន ឃើញព្រះពោធិសត្វទើបគិតថា អាត្មាអញអាស្រ័យសត្វព្រាបនេះអាចបាន ឱកាស ដូច្នេះហើយក្នុងវេលាព្រះពោធិសត្វនោះទៅរកស៊ីក៏ជាប់ទៅតាមខាងក្រោយ ៗ ។ លំដាប់នោះព្រះពោធិសត្វពោលចំពោះក្អែកនោះថា នែក្អែក យើងមានវត្ថុដទៃជាចំណី អ្នកមានវត្ថុដទៃមួយទៀតជាចំណី ព្រោះហេតុអ្វី ទើបអ្នកត្រាច់តាមខ្ញុំ ។ ក្អែកពោលថា បពិត្រលោកម្ចាស់ ខ្ញុំគាប់ចិត្តក្នុងកិរិយា របស់លោក សូម្បីខ្ញុំជាអ្នកមានចំណីមិនដូចលោកក៏ប្រាថ្នាបម្