រុចិរជាតកទី ៥
ក្បាលទី 46 · ទំព័រ 734
( ពោធិសត្វពោលថា ) កុកនេះជាអ្វី មានសម្បុររលើប មកនៅក្នុងសំបុកក្អែក សំបុកនេះ ជារបស់ក្អែកណា ក្អែកជាសម្លាញ់របស់ ខ្ញុំនោះ កាចណាស់ ។ ( ក្អែកពោលថា ) ម្នាលសម្លាញ់ស្មើចិត្ត ជាសត្វមាន កំណើត ២ ក្រែងអ្នកស្គាល់ខ្ញុំ ដែលជាសត្វមានពូជស្មៅជាភោជន ដែរឬ អ្នកទើបនឹងមក ចូរមើលខ្ញុំដែលគេដកស្លាប ព្រោះតែមិនធ្វើតាមពាក្យរបស់ អ្នក ។ ( ពោធិសត្វពោលថា ) ម្នាលសម្លាញ់ អ្នកនឹងប្រទះ ( បែបនេះ ) ម្តងទៀតពុំខានព្រោះថាសីលធម៌របស់អ្នកប្រាកដដូច្នោះ គ្រឿង បរិភោគទាំងឡាយជារបស់មនុស្សមិនមែនសត្វស្លាបបរិភោគបានដោយងាយ ឡើយ ។