អដ្ឋកថា រុចិរជាតកទី ៥
[ ៤២៤-៤២៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុឡេះឡោះមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កាយំ ពលាកា រុចិរា ដូច្នេះជាដើម ។ រឿងទាំង ២ គឺរឿងបច្ចុប្បន្ននិងរឿងអតីត ដូចគ្នានឹងរឿងមុននោះឯង ។ តែគាថាផ្សេងគ្នា ។ មានគាថាជាលំដាប់ដូចតទៅនេះថា ព្រះពោធិសត្វពោលថា កុកនេះជាអ្វី មានសម្បុររលើប មកនៅក្នុងសំបុកក្អែក សំបុក នេះជារបស់ក្អែកណា ក្អែកជាសម្លាញ់របស់ខ្ញុំនោះកាចណាស់ ដូច្នេះ ។ ក្អែកពោលគាថានេះថា ម្នាលសម្លាញ់ស្មើចិត្ត ជាសត្វមានកំណើត ២ ក្រែងអ្នកស្គាល់ ខ្ញុំដែលជាសត្វមានពូជ ស្មៅជាភោជនដែរឬ អ្នកទើបនឹងមក ចូរមើលខ្ញុំ ដែលគេដកស្លាប ព្រោះតែមិនធ្វើតាមពាក្យរបស់ អ្នក ដូច្នេះ ។ ព្រះពោធិសត្វពោលគាថានេះថា ម្នាលសម្លាញ់ អ្នកនឹងប្រទះ ( បែបនេះ ) ម្តងទៀតពុំខានព្រោះថា សីលធម៌របស់អ្នកប្រាកដដូច្នោះ គ្រឿងបរិភោគទាំងឡាយ ជារបស់មនុស្សមិនមែនសត្វស្លាបបរិភោគបានដោយងាយឡើយ ដូច្នេះ ។ ដោយបទថា រុចិរា នេះ ក្នុងគាថានោះព្រះពោធិសត្វពោលសំដៅយក ភាពដែលក្អែកមានពណ៌ស ព្រោះមានរាងកាយលាបដោយតក្កៈ ។ បទថា រុចិរា បានដល់ មើលគួរស្រឡាញ់ អធិប្បាយថា មានពណ៌ស ។ បទថា កាកនីឡស្មឹ ប្រែថា ក្នុងសម្បុករបស់ក្អែក ។ បាលីថា កាកនិណ្ឌស្មិ ដូច្នេះក៏មាន ។ ក្អែកហៅសត្វព្រាបថា ទិជ ។ បទថា សាមាកភោជនំ បានដល់ មានពូជស្មៅជាអាហារ ។ ពិតហើយក្នុងទីនេះលោកកាន់យកពូជ ស្មៅសូម្បីទាំងអស់ដោយសព្ទថា សាមាក ។ សូម្បីក្នុងរឿងនេះព្រះពោធិសត្វពោលថា ឥឡូវនេះតាំងអំពីនេះទៅខ្ញុំមិន អាចនៅក្នុងទីនេះ ហើយហើរទៅកាន់ទីដទៃទៀត ។