អដ្ឋកថា កុរុធម្មជាតកទី ៦
[ ៤២៧-៤២៩ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ មួយរូប ដែលសម្លាប់ហង្ស ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា តវ សទ្ធញ្ច សីលញ្ច ដូច្នេះជាដើម ។ មានសម្លាញ់ ២ នាក់ អ្នកនគរសាវត្ថីបព្វជាក្នុងសម្នាក់របស់ភិក្ខុទាំងឡាយ ហើយបានឧបសម្បទាដោយច្រើនត្រាច់ទៅជាមួយគ្នា ។ ថ្ងៃមួយភិក្ខុ ២ រូបជាសម្លាញ់នោះ ទៅកាន់ស្ទឹងអចិរវតីងូតទឹក អង្គុយអាំងថ្ងៃត្រង់ផ្នូក ខ្សាច់ពោលពាក្យជាទីរពឫកដល់គ្នានឹងគ្នា ខណៈនោះហង្ស ២ ហើរមកតាម អាកាស ។ លំដាប់នោះភិក្ខុមួយរូបចាប់ដុំក្រួសមកហើយពោលថា ខ្ញុំនឹងផ្ទាត់ ភ្នែករបស់ហង្សមួយ ។ ភិក្ខុមួយអង្គទៀតពោលថា លោកមិនអាច ។ ភិក្ខុ រូបនោះពោលថា ភ្នែកខាងនេះលើកទុកចុះ ខ្ញុំនឹងផ្ទាត់ភ្នែកខាងនោះ ។ ភិក្ខុ មួយអង្គទៀតពោលថា សូម្បីភ្នែកខាងនោះក៏លោកមិនអាច ។ ភិក្ខុរូបនោះ ពោលថា បើយាងនោះលោកចាំមើល ពោលហើយក៏ចាប់ដុំក្រួសដែលមាន ជ្រុង ៣ មកផ្ទាត់ទៅខាងក្រោយរបស់ហង្ស ។ ហង្សបានឮសំឡេងក្រួស ទើបងាកមើល ។ លំដាប់នោះភិក្ខុនោះក៏យកដុំក្រួសមួយដុំទៀតផ្ទាត់ហង្សនោះ ត្រង់ភ្នែកខាងក្រៅឲ្យធ្លុះមកភ្នែកខាងក្នុង ហង្សស្រែកប្រកាច់ធ្លាក់ចុះមក ទៀបជើងរបស់ភិក្ខុទាំង ២ នោះ ។ ភិក្ខុទាំងឡាយដែលឈរនៅក្នុងទីនោះ ឃើញហើយទើបនាំគ្នាមកហើយពោលថា អាវុសោ លោកបួសក្នុងព្រះ សាសនាធ្វើបាណាតិបាតឈ្មោះថា ធ្វើកម្មដែលមិនសមគួរ ។ ហើយនាំភិក្ខុ ដែលផ្ទាត់ហង្សនោះទៅបង្ហាញដល់ព្រះតថាគតមួយរំពេច ។ ព្រះសាស្តាទ្រង់ ត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកធ្វើបាណាតិបាតពិតឬ កាលភិក្ខុនោះ ក្រាបទូលថា ពិតហើយព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី អ្នកបួសក្នុងសាសនា ដែលជាគ្រឿង