រោមជាតកទី ៧
ក្បាលទី 46 · ទំព័រ 764
( តាបសពោលថា ) ម្នាលរោមកៈ យើងនៅក្នុងគុហាភ្នំ ជាង ៥០ ឆ្នាំ ពួកអណ្ឌជសត្វ ( សត្វកើតអំពីពងទាំងនេះ ) មិនមាន សេចក្តីរង្កៀស ជាសត្វមានចិត្តស្លូតត្រង់រមែងមកកាន់កណ្តាប់ដៃនៃយើងក្នុង កាលមុន ។ ម្នាលសត្វមានអវ័យវៈក្ងក់ ឥឡូវនេះពួកទិជសត្វ ( សត្វ កើតពីរដង ) ទាំងនោះ ( ឃើញ ) ហេតុអ្វីបានជាមានសេចក្តីខ្វល់ខ្វាយ ( គេចចេញអំពីញកភ្នំនេះ ) ទៅនៅក្នុងញកភ្នំដទៃវិញក្រែង ( ពួកបក្សី ទាំងនេះ ) ទៅឃ្លាតយូរបានជាមិនស្គាល់យើងដូចជាក្នុងកាលមុន ឬក៏ពួក បក្សីទាំងនេះមិនមែនជាពួកបក្សីទាំងនោះទេ ។ ( ពោធិសត្វពោលថា ) ពួកយើងស្គាល់លោកមិនមែន ច្រឡំទេ លោកក៏គឺលោកហ្នឹងដដែល ពួកយើងគឺសត្វទាំងនោះមិនមែនជា សត្វដទៃទេ តែថាចិត្តរបស់លោកប្រទូស្តចំពោះពួកជននេះ ម្នាលអាជីវក ព្រោះហេតុនោះបានជាពួកយើងតក់ស្លុតនឹងលោក ។