អដ្ឋកថា រោមជាតកទី ៧
[ ៤៣០-៤៣២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ការខ្នះខ្នែងដើម្បីផ្តាច់ព្រះជន្មព្រះមានព្រះភាគ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វស្សានិ បញ្ញាស សមាធិកានិ ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្នមានសេចក្តីងាយយល់ទាំងអស់ហើយ ។ ចំណែករឿង អតីតមានដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វជាសត្វព្រាប មានសត្វព្រាបជាច្រើនហែហម សម្រេចការនៅក្នុង គុហាភ្នំមួយកន្លែងក្នុងព្រៃ ។ មានតាបសមួយរូបជាអ្នកមានសីលបរិបូណ៌ ដោយអាចារមារយាទចូលទៅអាស្រ័យបច្ចន្តគ្រាមមួយកន្លែង សាងអាស្រម បទនៅក្នុងទីមិនឆ្ងាយអំពីលំនៅរបស់សត្វព្រាបទាំងនោះ សម្រេចការនៅក្នុង បព្វតគុហា ។ ព្រះពោធិសត្វមកកាន់សម្នាក់របស់តាបសក្នុងចន្លោះៗមិនដាច់ ស្តាប់វត្ថុដែលគួរស្តាប់ ។ តាបសនៅក្នុងទីនោះអស់កាលយូរ ហើយចៀស ចេញទៅ ។ កាលនោះជដិលកោងមួយរូបបានមកគង់នៅក្នុងបព្វតគុហានោះ ។ ចំណែកព្រះពោធិសត្វដែលមានសត្វព្រាបទាំងឡាយហែហម ចូលទៅរកជដិល កោងនោះ ថ្វាយបង្គំហើយធ្វើបដិសណ្ឋារៈត្រាច់ទៅក្នុងអាស្រមបទរកចំណី ក្នុងទីជិតញកភ្នំក្នុងវេលាល្ងាច ទើបហើរទៅកាន់លំនៅរបស់ខ្លួន ។ តាបស កោងនៅក្នុងទីនោះអស់ ៥០ ឆ្នាំផ្លាយ ។ ថ្ងៃមួយអ្នកបច្ចន្តគ្រាមបានចម្អិន សាច់ព្រាបប្រគេនតាបសកោងនោះ ។ តាបសកោងនោះជាប់ចិត្តដោយតណ្ហា ក្នុងរសនៃសាច់របស់សត្វព្រាបនោះទើបសួរថា នេះឈ្មោះថា សាច់អ្វី បាន ដឹងថា សាច់ព្រាប ដូច្នេះហើយទើបគិតថា សត្វព្រាបមានចំនួនច្រើនមកកាន់ អាស្រមបទរបស់អញ អញសម្លាប់សត្វព្រាបទាំងនោះហើយ បរិភោគស ាច់ទើបគួរ ។ ជដិលកោងនោះទើបនាំយកអង្ករ សប្បិ ទធិ ខីរៈនិងម្រេច