អដ្ឋកថា មហិសជាតកទី ៨
[ ៤៣៣-៤៣៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ស្វាឡេះឡោះមួយ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កិមត្ថមភិសន្ធាយ ដូច្នេះជាដើម ។ បានឮថា ក្នុងនគរសាវត្ថីមានស្វាឡេះឡោះដែលគេចិញ្ចឹមមួយ ក្នុង ត្រកូលមួយបានទៅកាន់រោងដំរី អង្គុយលើខ្នងដំរីដែលមានសីលមួយបន្ទោបង់ ឧច្ចារៈបស្សាវៈនិងដើរទៅដើរមកលើខ្នងដំរី ។ ដំរីក៏មិនធ្វើអ្វីព្រោះខ្លួនមាន សីលដល់ព្រមដោយការអត់ធន់ ។ ថ្ងៃមួយកូនដំរីមួយបានឈរនៅក្នុងកន្លែង របស់ដំរីនោះ ស្វាបានឡើងលើខ្នងដំរីកាចដោយសម្គាល់ថា ដំរីនេះក៏គឺដំរី នោះឯង ។ លំដាប់នោះកូនដំរីកាចនោះយកប្រមោយចាប់ស្វានោះទុកយាង ខ្ជាប់ហើយបោកត្រង់ផែនដី យកជើងជាន់ឲ្យបែកទៅ ។ ប្រព្រឹត្តិការណ៍នោះ បានប្រាកដដល់ពួកភិក្ខុសង្ឃ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុង ធម្មសភាថា អាវុសោទាំងឡាយ បានឮថា ស្វាឡេះឡោះឡើងលើខ្នងដំរី កាចដោយសម្គាល់ថាជាដំរីមានសីល កាលបើដូច្នោះដំរីកាចនោះក៏ធ្វើឲ្យស្វា ឡេះឡោះនោះដល់នូវការអស់ជីវិត ។ ព្រះសាស្តាទ្រង់យាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿង ឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណេះទេដែលស្វាឡេះឡោះនោះជាអ្នកមានប្រក្រតីយាងនោះ សូម្បីក្នុង កាលមុនក៏មានប្រក្រតីយ៉ាងនោះដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមក សាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វយោនយកកំណើតជាក្របីនៅក្នុងហិមវន្តប្បទេស លុះចម្រើន វ័យបរិបូណ៌ដោ