សតបត្តជាតកទី ៩
ក្បាលទី 46 · ទំព័រ 775
( ព្រះសាស្តាត្រាស់ថា ) មាណពសម្គាល់នូវមេចចក ក្នុង ផ្លូវជាសត្វគោចរទៅក្នុងព្រៃ ប្រាថ្នានូវសេចក្តីចម្រើន តែងប្រាប់ហេតុឲ្យដឹង ថាជាសត្វប្រាថ្នានូវសេចក្តីវិនាស សម្គាល់នូវសត្វចចាត ជាសត្វប្រាថ្នានូវ សេចក្តីវិនាស ថាជាសត្វប្រាថ្នានូវសេចក្តីចម្រើនយ៉ាងណាមិញ ។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកប្រាកដដូច្នោះ ដែលជន ទាំងឡាយ អ្នកប្រាថ្នានូវប្រយោជន៍ពោលពាក្យ ( ប្រៀនប្រដៅ ) ទទួលយក ឆ្វេងទៅវិញក៏យ៉ាងនោះដែរ ។ មួយទៀតពួកបុគ្គលណាសរសើរនូវបុគ្គលនោះក្តី លើក តម្កើងបុគ្គលនោះព្រោះភ័យក្តី បុគ្គលនោះ រមែងសម្គាល់ពួកបុគ្គលថាជាមិត្ត ដូចមាណព ( កាលសម្គាល់ ) នូវសត្វចចាតថាជាមិត្តដូច្នោះ ។