អដ្ឋកថា សតបត្តជាតកទី ៩
[ ៤៣៦-៤៣៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ពួកភិក្ខុឆព្វិគ្គិយមានឈ្មោះថា បណ្ឌកៈនិងលោហិតកៈ ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា យថា មាណវកោ បន្ថេ ដូច្នេះជាដើម ។ បានឮថា បណ្តាភិក្ខុឆព្វិគ្គិយទាំងឡាយ ឆព្វិគ្គិយ ២ រូបគឺ ព្រះមេត្តិយៈ និងព្រះភូមជកៈអាស្រ័យនគររាជគ្រឹះ ។ ឆព្វិគ្គិយ ២ រូបគឺ ព្រះអស្សជិ និងព្រះបនព្វសុកៈ ចូលទៅអាស្រ័យកីដាគិរីវិហារ ។ ចំណែកឆព្វិគ្គិយ ២ រូបនេះ គឺព្រះបណ្ឌកៈនិងព្រះលោហិតកៈចូលទៅអាស្រ័យនគរសាវត្ថីនៅក្នុង វត្តជេតពន ។ ភិក្ខុទាំង ២ រូបនោះសើរើអធិករណ៍ដែលរម្ងាប់ហើយដោយត្រ ូវតាមធម៌ គាំទ្រពួកភិក្ខុដែលជាសម្លាញ់ធ្លាប់ឃើញនិងសម្លាញ់ស្និទ្ធស្នាល ពោលពាក្យជាដើមថា អាវុសោទាំងឡាយ ពួកលោកជាបុគ្គលអាក្រក់ជាង ភិក្ខុទាំងនេះដោយជាតិ គោត្ត សីលនិងវត្តជាដើមក៏មិនមែន បើអ្នកទាំងឡាយ លះការប្រកាន់របស់ខ្លួនចេញ ភិក្ខុទាំងនេះ ក៏នឹងសង្កត់សង្កិនពួកលោកខ្លាំង ឡើង ហើយបបួលមិនឲ្យលះបង់នូវការប្រគួតប្រកាន់ ។ ដោយហេតុនោះ ការបង្កហេតុជម្លោះនិងវិវាទក៏ប្រព្រឹត្តទៅ ។ ភិក្ខុទាំងឡាយក៏ក្រាបទូលដល់ ព្រះមានព្រះភាគ ។ លំដាប់នោះព្រោះនិទាននេះព្រះមានព្រះភាគត្រាស់ឲ្យ ប្រជុំភិក្ខុសង្ឃហើយត្រាស់ឲ្យហៅព្រះបណ្ឌកៈនិងព្រះលោហិតកៈមក ត្រាស់ សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអ្នកសើរើអធិករណ៍ដោយខ្លួនឯង ទាំងមិនឲ្យភិក្ខុពួកដទៃលះបង់ការប្រកាន់ពិតឬ កាលព្រះបណ្ឌកៈនិងព្រះលោហិត កៈទូលថា ពិតហើយព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើយាងនោះ ការធ្វើរបស់ពួកអ្នក រមែងដូចជាការធ្វើរបស់មាណពនិង សត្វចចាត ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេ