បូដទូសកជាតកទី ១០
ក្បាលទី 46 · ទំព័រ 783
( ពោធិសត្វពោលថា ) មិគរាជ គឺស្តេចស្វាជាសត្វឈ្លាស ក្នុងការធ្វើកញ្ចប់ស្លឹកឈើដោយពិត ព្រោះហេតុដូច្នោះទើបបានបំផ្លាញកញ្ចប់ ចោល នឹងធ្វើកញ្ចប់ដទៃឲ្យល្អជាងកញ្ចប់មុនដោយពិត ។ ( ពានរពោលថា ) បិតាឬមាតារបស់ខ្ញុំ មិនមែនជាសត្វ ឈ្លាសក្នុងការធ្វើកញ្ចប់ទេ តែពួកខ្ញុំបានតែខាងបំផ្លាញនូវវត្ថុដែលគេធ្វើហើយៗ ប៉ុណ្ណោះ នេះជាត្រកូល ( របស់ពានរ ) តែងមានយ៉ាងនេះជាធម្មតា ។ ( ពោធិសត្វពោលថា ) ធម្មតារបស់ពួកអ្នកណា ប្រាកដ យ៉ាងនេះទៅហើយ ចំណង់បើមិនមែនធម្មតាតើនឹងដូចម្តេចទៅវិញ យើង សូមកុំឲ្យជួបប្រទះនឹងអាការជាធម្មតាឬមិនមែនជាធម្មតារបស់ពួកអ្នកនោះក្នុង កាលណាឡើយ ។ ឧទ្ទាននៃឧទបានវគ្គនោះគឺ និយាយអំពីអណ្តូងទឹកប្រសើរ ១ ខ្លាក្នុងព្រៃ ១ ស្វា ១ កុក មានសិរ ១ កុកដ៏រលើបល្អ ១ ជនាធិបតីល្អ ១ ព្រាបឈ្មោះ រោមកៈ ១ ស្វាប្រទូស្ត ១ សត្វចចាត ១ ការធ្វើកញ្ចប់ ១ ត្រូវជា ១០ ។