អដ្ឋកថា បូដទូសកជាតកទី ១០

ក្បាលទី 46 · ទំព័រ 784

[ ៤៣៩-៤៤១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុមារដែលប្រទូស្តកញ្ចប់ស្លឹកឈើម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា អទ្ធា ហិ នូន មិគរាជា ដូច្នេះជាដើម ។ បានឮថា អាមាត្យម្នាក់ក្នុងនគរសាវត្ថី បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធានឲ្យគង់នៅក្នុងចម្ការកាលនឹងថ្វាយទានពោលថា ក្នុងរវាងភត្តាហារ ភិក្ខុទាំងឡាយ ដែលប្រាថ្នាត្រាច់ទៅក្នុងសួន ក៏ចូរត្រាច់ទៅចុះ ។ ទើបភិក្ខុ ទាំងឡាយត្រាច់ទៅក្នុងចម្ការ ។ ក្នុងខណៈនោះអ្នករក្សាចម្ការម្នាក់ឡើងដើមឈើ ដែលត្រសាយត្រសុំដោយស្លឹកហើយបេះស្លឹកធំៗ ធ្វើឲ្យជាកញ្ចប់ហើយ ទម្លាក់ត្រង់គល់ឈើដោយគិតថា នេះកញ្ចប់ផ្កា នេះកញ្ចប់ផ្លែឈើ ។ ចំណែក ទារកដែលជាបុត្តរបស់អ្នករក្សាចម្ការនោះ ក៏ហែកកញ្ចប់ស្លឹកឈើដែលអ្នករក្សា ចម្ការទម្លាក់ចុះមក ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនោះដល់ព្រះមានព្រះភាគ ។ ទើបព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ទារកនេះក៏បានជាអ្នកបំផ្លាញកញ្ចប់ស្លក ឈើដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីត មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ម្នាក់ក្នុងនគរពារាណសី ចម្រើនវ័យ ហើយបាននៅគ្រប់គ្រងផ្ទះ ។ ថ្ងៃមួយបានទៅកាន់ឧទ្យានដោយករណីយកិច្ច ឯណានីមួយ ។ ពានរមួយចំនួនបាននៅក្នុងឧទ្យាននោះ ចំណែកអ្នករក្សា