អព្ភន្តរជាតកទី ១
ក្បាលទី 46 · ទំព័រ 787
( សក្កទេវរាជត្រាស់ថា ) នាងនារីមានបែបចាញ់ផ្ទៃបាន បរិភោគផ្លែឈើ ( ស្វាយ ) ឈ្មោះ អព្ភន្តរៈជាទិព្វហើយប្រសូត ( ព្រះរាជ បុត្ត ) ជាស្តេចចក្រពត្តិ ។ ម្នាលនាងដ៏ចម្រើន នាងជាមហេសីទាំងជាទីស្រឡាញ់របស់ ព្រះរាជាជាភស្តា ព្រះរាជានឹងនាំផ្លែស្វាយឈ្មោះអព្ភន្តរៈនេះមកដល់នាង ។ ( កូនសេកពោលថា ) បុគ្គលអ្នកក្លៀវក្លា ស៊ូលះបង់ខ្លួន ប្រឹងប្រែងក្នុងប្រយោជន៍របស់បុគ្គលអ្នកចិញ្ចឹមខ្លួនរមែងបាននូវឋានៈណា ខ្ញុំ បាននូវឋានៈនោះដែរ ។