អដ្ឋកថា អព្ភន្តរជាតកទី ១

ក្បាលទី 46 · ទំព័រ 788

[ ៤៤២-៤៤៤ ] ព្រះសាស្តាកាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធព្រះសារីបុត្តត្ថេរដែលប្រគេនរសផ្លែស្វាយដល់ព្រះនាងពិម្ពារថេរី ទើប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អព្ភន្តរោ នាម ទុមោ ដូច្នេះ ជាដើម ។ មែនពិត កាលព្រះសម្ពុទ្ធទ្រង់ប្រកាសធម្មចក្កដ៏សមគួរហើយគង់នៅក្នុង កូដាគារសាលាក្នុងនគរវេសាលី ព្រះនាងមហាបជាបតិគោតមីនាំសាកិយានី ប្រមាណ ៥០០ ទៅសូមបព្វជ្ជាហើយបានបព្វជ្ជាឧបសម្បទា ។ ក្នុងកាល តមកភិក្ខុនី ៥០០ នោះបានស្តាប់ឱវាទរបស់ព្រះនន្ទកៈ បានសម្រេចអរហត្តក ាលព្រះសាស្តា យាងចូលទៅអាស្រ័យក្រុងសាវត្ថី រាហុលមាតាព្រះតម្រិះ ថា ប្តីរបស់អញបួសហើយបានសម្រេចសព្វញ្ញុតញ្ញាណ កូនរបស់អញក៏ បួសក្នុងសម្នាក់របស់ស្វាមីអញនោះ អញនឹងធ្វើអ្វីក្នុងកណ្តាលផ្ទះ អញបួស ហើយទៅកាន់នគរសាវត្ថីនឹងឃើញព្រះសម្មាសម្ពុទ្ធមួយអន្លេដោយកូន អស់ កាលជានិច្ច ដូច្នេះហើយទើបយាងចូលទៅកាន់សម្នាក់របស់ភិក្ខុនីបួសហើយ បានទៅកាន់នគរសាវត្ថីមួយអន្លើដោយឧបជ្ឈាយ៍និងអាចារ្យ ឃើញព្រះសាស្តានិ ងកូនជាទីស្រឡាញ់ សម្រេចការនៅក្នុងសម្នាក់ភិក្ខុនីមួយកន្លែង ។ រាហុល សាមណេរបានមកសួរសុខទុក្ខមាតា ។ ថ្ងៃមួយខ្យល់ក្នុងផ្ទៃរបស់ព្រះថេរី កម្រើកឡើង កាលឱរសយាងមកដើម្បីសួរសុខទុក្ខព្រះថេរីមិនអាចចេញមក ជួបបាន ។ ភិក្ខុនីដទៃៗទើបមកប្រាប់ថា ព្រះថេរីមានជំងឺ រាហុលសាមណេរ ជាតកកដ្ឋកថា អព្ភន្តរវគ្គ ៧៨៩ ក៏ទៅកាន់សម្នាក់របស់មាតាហើយទូលសួរថា ព្រះនាងគួរបានថ្នាំអ្វី ព្រះមាតា តបថា នែបា កាលនៅក្នុងព្រះរាជវាំងមាតាផឹករសផ្លែស្វាយដែលផ្សំដោយ រសស្ករក្រាមជាដើម រោគខ្យល់ក្នុងផ្ទៃក៏ស្ងប់រម្ងាប់ទៅ ឥឡូវនេះពួកយើង ដើរបិណ្ឌបាតចិញ្