សេយ្យជាតកទី ២
ក្បាលទី 46 · ទំព័រ 802
( ព្រះរាជាពោធិសត្វត្រាស់ថា ) បុគ្គលណាគប់រកនូវ បុគ្គលប្រសើរ ( បុគ្គលនោះ ) ជាអ្នកមានចំណែកប្រសើរ ជាអ្នកប្រសើរ បំផុត ខ្ញុំបានធ្វើនូវការជាប់តជាមួយនឹងស្តេចជាចោរម្នាក់ ( ដោយមេត្តា ភាវនា ) បានដោះអ្នកទាំងឡាយ ១០០ នាក់ដែលត្រូវគេសម្លាប់ ( ឲ្យរួច បាន ) ។ ព្រោះហេតុនោះ បុគ្គលម្នាក់ឯងធ្វើនូវការជាប់តជាមួយនឹង លោកទាំងមូល ( ដោយមេត្តាភាវនា ) លុះទម្លាយខន្ធទៅ គប្បីបានឋានសួគ៌ អ្នកទាំងឡាយដែលនៅក្នុងដែនកាសី ចូរស្តាប់នូវពាក្យរបស់យើងនេះ ចុះ ។ ( ព្រះសាស្តាត្រាស់ថា ) ព្រះរាជាជាធំ ព្រះនាមកំសៈ ព្រះអង្គគ្រប់គ្រងក្រុងពារាណសីបានត្រាស់ដូច្នេះហើយ ទ្រង់ដាក់ធ្នូនិងព្រួញ ចោលហើយទើបចូលទៅកាន់ការសង្រួម គឺបព្វជ្ជា ។