អដ្ឋកថា សេយ្យជាតកទី ២

ក្បាលទី 46 · ទំព័រ 803

[ ៤៤៥-៤៤៧ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធអាមាត្យរបស់ព្រះបាទកោសលម្នាក់ទើបត្រាស់ព្រះធម្មទេសនានេះមាន ពាក្យផ្តើមថា សេយ្យំសោ សេយ្យសោ ហោតិ ដូច្នេះជាដើម ។ បានឮថា អាមាត្យនោះមានឧបការៈច្រើនដល់ព្រះរាជា ជាអ្នកចាត់ចែង រាជកិច្ចទាំងពួងឲ្យសម្រេច ។ ព្រះរាជាទ្រង់ព្រះតម្រិះថា អាមាត្យនេះមាន ឧបការៈច្រើនដល់អញ ដូច្នេះហើយបានប្រទានយសធំដល់អាមាត្យនោះ ។ អាមាត្យពួកដទៃ អត់ធន់នឹងអាមាត្យនោះមិនបាន ក៏ញុះញង់ព្រះរាជាបំបែក អាមាត្យនោះ ។ ព្រះរាជាទ្រង់ជឿពាក្យរបស់អាមាត្យទាំងនោះ មិនបាន ពិចារណាទោស ឲ្យចងអាមាត្យដែលជាអ្នកមានសីលនោះ ដែលជាអ្នកមិន មានទោសដោយចំណង គឺច្រវាក់ហើយឃុំឃាំងក្នុងគុក ។ អាមាត្យនោះ ម្នាក់ឯងនៅក្នុងគុកនោះអាស្រ័យសីលសម្បត្តិបាននូវឯកគ្គតាចិត្តក្នុងអារម្មណ៍ តែមួយ ពិចារណាសង្ខារទាំងឡាយក៏បានសម្រេចសោតាបត្តិផល ។ ក្នុង កាលតមកព្រះរាជាទ្រង់ជ្រាបថា អាមាត្យនោះមិនមានទោស ទើបត្រាស់ឲ្យ ដោះចំណង គឺច្រវាក់ហើយបានព្រះរាជទានយសធំជាងមុន ។ អាមាត្យនោះ គិតថានឹងថ្វាយបង្គំព្រះសាស្តា ដូច្នេះហើយទើបកាន់យកផ្កាកម្រងនិងគ្រឿង ក្រអូបជាដើមជាច្រើនទៅកាន់វិហារបូជាព្រះតថាគត ថ្វាយបង្គំហើយអង្គុយ ក្នុងទីសមគួរនាចំណែកម្ខាង ។ ព្រះសាស្តាកាលទ្រង់ធ្វើបដិសណ្ឋារៈជាមួយអាមាត្យនោះ ទើបត្រាស់ថា តថាគតបានឮថា រាជទណ្ឌដែលមិនមាន ប្រយោជន៍កើតឡើងដល់អ្នកឬ អាមាត្យក្រាបទូលថា បពិត្រព្រះអង្គ រាជ ទណ្ឌមិនមានប្រយោជន៍កើតឡើងហើយ តែខ្ញុំព្រះអង្គ បានធ្វើប្រយោជន៍អំពី វត្ថុដែលឥតប្រយោជន៍នោះ ខ្ញុំព្រះអង្គនោះ អង្គុយក្នុងគុកហើយធ្វើសោតាបត្តិផលឲ្យកើតឡើង ។ ព្រះសាស្តាត្រាស់ថា ម