វឌ្ឍកីសូករជាតកទី ៣

ក្បាលទី 46 · ទំព័រ 809

( ជដិលមានចិត្តកោងពោលថា ) កាលពីដើមអ្នករឹបជាន់ នូវជ្រូកទាំងឡាយក្នុងប្រទេសនេះ តែងសម្លាប់ជ្រូកដ៏ប្រសើរៗបាន ម្នាលខ្លា ឥឡូវនេះអ្នកនោះត្រឡប់មកម្នាក់ឯងសញ្ជប់សញ្ជឹង ម្នាលខ្លា ថ្ងៃនេះកម្លាំង កាយរបស់អ្នកគ្មានទេឬ ។ ( ខ្លាពោលថា ) កាលពីដើមជ្រូកទាំងនេះជាច្រើនត្រូវភ័យ បៀតបៀនហើយក៏ស្វែងរកទីជ្រកកោន ហើយក៏បោលទៅកាន់ទិសតូចទិសធំ ឥឡូវនេះជ្រូកទាំងនេះស្ថិតនៅក្នុងទីណាដែលខ្ញុំបៀតបៀនមិនបាន ជ្រូកទាំងនោះ ក៏មកជួបជុំគ្នានៅក្នុងទីនោះជាមួយគ្នា ។ ( រុក្ខទេវតាពោលថា ) យើងសូមថ្វាយបង្គំពួកជ្រូកដែល មកជួបជុំគ្នា ( ក្នុងទីនេះ ) យើងបានឃើញនូវមិត្តភាព ( របស់អ្នកទាំងឡាយ ) ដ៏អស្ចារ្យដោយខ្លួនឯង ទើបពោលព្រោះថា ពួកម្រឹគមានខ្នាយ បានឈ្នះនូវខ្លារួចចាក ( មរណភ័យ ) ដោយសេចក្តីព្រមព្រៀងក្នុងពួកជ្រូក មានខ្នាយជាកម្លាំង ។