អដ្ឋកថា វឌ្ឍកីសូករជាតកទី ៣
[ ៤៤៨-៤៥០ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធព្រះធនុគ្គហតិស្សត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា វរំ វរំ ត្វំ ដូច្នេះជាដើម ។ បានឮថា ព្រះបាទមហាកោសលជាព្រះបិតារបស់ព្រះបាទបសេនទិកោសល់បានព្រះរាជទាននាងកោសលទេវីរាជធីតាដល់ព្រះបាទពិម្ពិសារ បាន ព្រះរាជទានកាសិកគ្រាមដែលជាស្រុកមានចំណូលកើតឡើង ១ សែន ឲ្យ ជាថ្លៃលម្ហិតសម្រាប់ងូតដល់ព្រះរាជធីតានោះ ។ តែកាលព្រះបាទអជាតសត្តុ ផ្តាច់ព្រះជន្មបិតា នាងកោសលទេវី ( វេទេហី ) ត្រូវសេចក្តីសោកគ្រប សង្កត់ក៏សោយព្រះវិលាល័យ ( តាមព្រះស្វាមី ) ។ លំដាប់នោះព្រះបាទ បសេនទិកោសលទ្រង់ព្រះតម្រិះថា ព្រះបាទអជាតសត្តុផ្តាច់ព្រះជន្មបិតា ចំណែកព្រះភគនីរបស់អញកាលស្វាមីសោយទិវង្គតហើយ ព្រោះសេចក្តី សោក ក៏សោយព្រះវិលាល័យ អញនឹងមិនឲ្យកាសិកគ្រាមដល់ចោរបិតុឃាដ ( ចោរសម្លាប់ពុក ) កាលទ្រង់ព្រះតម្រិះដូច្នេះហើយ ក៏មិនឲ្យកាសិកគ្រាម នោះដល់ព្រះបាទអជាតសត្តុ ។ ព្រោះអាស្រ័យស្រុកនោះឯងព្រះរាជាទាំងពីរ អង្គនោះមានការច្បាំងគ្នារឿយៗមក ។ ព្រះបាទអជាតសត្តុទ្រង់នៅក្មេងរឹងបឹុង មានសមត្ថភាព ចំណែកព្រះបាទបសេនទិកោសលទ្រង់ជរាភាពហើយ ទ្រង់ ក៏ច្បាំងចាញ់រឿយៗ ។ មនុស្សរបស់ព្រះបាទមហាកោសលក៏ចាញ់ដោយ ច្រើន ។ លំដាប់នោះព្រះរាជាត្រាស់សួរអាមាត្យថា ពួកយើងចាញ់ព្រះបាទ ជាតកកដ្ឋកថា អព្ភន្តរវគ្គ ៨១១ អជាតសត្តុរឿយៗគួរធ្វើដូចម្តេចល្អ អាមាត្យទាំងឡាយក្រាបទូលថា បពិត្រ ព្រះសម្មតិទេព ធម្មតាភិក្ខុទាំងឡាយរមែងជាអ្នកឈ្លាសក្នុងការគិត គួរស្តាប់ ពាក្យរបស់ភិក្ខុទាំងឡាយក្នុងវត្តជេតពន ។ ព្រះរាជាទ្រង់បង្គាប់ចារបុរស ទាំងឡាយថា បើយ៉ាងនោះអ្ន