សិរីជាតកទី ៤
ក្បាលទី 46 · ទំព័រ 821
( ព្រះសាស្តាត្រាស់ថា ) ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយ ប្រមូលទ្រព្យណាដ៏ច្រើន ចំណែកខាងបុគ្គលអ្នកមានបុណ្យទោះមានសិល្បៈ ក្តី មិនមានសិល្បៈក្តី ក៏រមែងបានបរិភោគនូវទ្រព្យទាំងនោះ ។ ភោគៈទាំងឡាយច្រើន រមែងកន្លងនូវពួកបុគ្គលឥតបុណ្យ កើតឡើងសម្រាប់បុគ្គលអ្នកមានបុណ្យធ្វើហើយក្នុងទីទាំងពួង សូម្បីក្នុងទីមិន មែនជាកន្លែងសម្រាប់កើត ។ មាន់ឈ្មោលក្តី កែវមណីក្តី ឈើច្រត់ក្តី នាងបុញ្ញលក្ខណា ទេវីជាប្រពន្ធ ( របស់សេដ្ឋី ) ក្តី រមែងកើតឡើងដល់អនាថបិណ្ឌិកសេដ្ឋី អ្នកមិនមានបាប ជាអ្នកមានបុញ្ញធ្វើហើយ ។