អដ្ឋកថា សិរីជាតកទី ៤
[ ៤៥១-៤៥៣ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធព្រាហ្មណ៍ចោរលួចសិរីម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា យំ ឧស្សុក្កា សង្ឃរន្តិ ដូច្នេះជាដើម ។ ក្នុងជាតកនេះរឿងបច្ចុប្បន្នមានពិស្តារហើយ ក្នុងខទិរង្គារជាតកខាងដើម នោះឯង តែក្នុងទីនេះទេវតាដែលជាមិច្ឆាទិដ្ឋិដែលអាស្រ័យនៅត្រង់ខ្លោងទ្វារ ទីមួយក្នុងផ្ទះរបស់អនាថបិណ្ឌិកសេដ្ឋីនោះ កាលធ្វើទណ្ឌកម្មដល់ខ្លួនឯងទើប នាំយកប្រាក់ ៥៤ កោដិមកដាក់ពេញជង្រុកបានជាសម្លាញ់ជាមួយសេដ្ឋី ។ លំដាប់នោះសេដ្ឋីបាននាំទេវតានោះទៅកាន់សម្នាក់របស់ព្រះសាស្តា ព្រះសាស្តា ទ្រង់សម្តែងធម៌ដល់ទេវតានោះ ។ ទេវតានោះកាលបានស្តាប់ធម៌ហើយបានជា ព្រះសោតាបន្ន ។ តាំងអំពីនោះមកយសរបស់សេដ្ឋីក៏ដូចដើម ។ កាល នោះ មានព្រាហ្មណ៍អ្នកស្គាល់លក្ខណៈសិរីអ្នកនគរសាវត្ថីម្នាក់គិតថា អនាថបិណ្ឌិកសេដ្ឋីជាបុគ្គលក្រីក្រហើយត្រឡប់បានជាធំវិញ ណ្ហើយចុះអញធ្វើហាក់ដូច ត្រូវការនឹងទៅសួរសុខទុក្ខលោកសេដ្ឋីនោះហើយលួចយកសិរីអំពីផ្ទះសេដ្ឋី នោះមក ។ ព្រាហ្មណ៍នោះទៅកាន់ផ្ទះលោកសេដ្ឋី កាលសេដ្ឋីធ្វើសក្ការៈនឹង ការរាប់អានហើយ កាលកំពុងពោលពាក្យដែលជាគ្រឿងឲ្យរពឫកដល់គ្នានឹង គ្នា ទើបសេដ្ឋីពោលថា អ្នកមករកខ្ញុំដើម្បីត្រូវការអ្វី ក៏ពិនិត្យមើលថាសិរី ប្រតិស្ឋាននៅក្នុងទីណាហ្ន៎ ។ ចំណែកសេដ្ឋីមានមាន់សសុទ្ធមានចំណែកប្រៀប ដូចស័ង្ខដែលខាត់ហើយទុកក្នុងទ្រុងមាស ។