មណិសូករជាតកទី ៥

ក្បាលទី 46 · ទំព័រ 832

( ពួកជ្រូកពោលថា ) យើងខ្ញុំប្រមាណ ៣០ នាក់ នៅក្នុង មណិគុហា ៧ ឆ្នាំ យើងខ្ញុំប្រឹក្សាគ្នាថា យើងខ្ញុំកម្ចាត់បង់នូវពន្លឺនៃកែវមណី ដូច្នេះ ។ យើងខ្ញុំដដុសកែវមណីដរាបណា កែវមណីរឹងរឹតតែភ្លឺឆ្លុះ ឡើង ឥឡូវនេះយើងខ្ញុំសូមសួរនូវហេតុនោះថា លោកយល់នូវកិច្ចដូចម្តេច ក្នុងរឿងនេះ ។ ( ពោធិសត្វពោលថា ) កែវមណីនេះដូចជាកែវពៃទូរ្យ មិន មែនកញ្ចក់ ជាកែវស្អាតឥតមន្ទិល អ្នកណាមួយមិនអាចដើម្បីកម្ចាត់បង់ពន្លឺ នៃកែវមណីនុ៎ះឲ្យស្ហាប់សម្បុរបាន នែជ្រូកទាំងឡាយ ពួកអ្នកចូរចៀសចេញ ទៅ ។