អដ្ឋកថា មណិសូករជាតកទី ៥

ក្បាលទី 46 · ទំព័រ 832

[ ៤៥៤-៤៥៦ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធសមាគមនៃនាងសុន្ទរី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា ទរិយា សត្ត វស្សានិ ដូច្នេះជាដើម ។ សម័យនោះឯងព្រះមានព្រះភាគដែលទេវតានិងមនុស្សធ្វើសក្ការៈគោរព ជាតកកដ្ឋកថា អព្ភន្តរវគ្គ ៨៣៣ រាប់អាន បូជា រឿងមានមកហើយក្នុងគម្ពីរឧទានឯណោះ សេចក្តីសង្ខេប មានដូច្នេះថា បានឮថា កាលលាភសក្ការៈដូចជំនន់ទឹកធំ ៥ ខ្សែកើតឡើងដល់ព្រះមាន ព្រះភាគនិងភិក្ខុសង្ឃ ពួកតិរ្ថិយសាបសូន្យចាកលាភសក្ការៈ ជាអ្នកអាប់ រស្មីដូចអំពិលអំពែកក្នុងវេលាព្រះអាទិត្យរះ ទើបមកប្រជុំប្រឹក្សាគ្នាថា ចាប់ តាំងអំពីព្រះសមណគោតមកើតឡើងហើយ ពួកយើងសាបសូន្យចាកលាភសក្ការ ៈ បុគ្គលណាមួយមិនដឹងភាពដែលពួកយើងមាន ព្រះសមណគោតម ដល់នូវភាពជាកំពូលដោយលាភ ពួកយើងរួមដៃជាមួយអ្នកណាល្អហ្ន៎ ដើម្បី ញ៉ាំងទោសមិនមែនគុណឲ្យកើតឡើងដល់សមណគោតម ធ្វើលាភសក្ការៈ របស់សមណគោតមនោះឲ្យអន្តរធានទៅ ។ លំដាប់នោះពួកតិរ្ថិយទាំងនោះ មានគំនិតថា ពួកយើងរួមដៃជាមួយនាងសុន្ទរីនឹងអាចធ្វើបាន ។ ថ្ងៃមួយ ពួកតិរ្ថិយទាំងនោះមិនពោលនឹងនាងសុន្ទរីដែលចូលទៅកាន់អារាមរបស់តិរ្ថិយ ថ្វាយបង្គំហើយឈរ ។ នាងសុន្ទរីនោះពោលរឿយៗ ក៏មិនបាននូវចម្លើយ ទើបសួរថា បពិត្រលោកម្ចាស់ទាំងឡាយ លោកម្ចាស់ទាំងឡាយត្រូវ បុគ្គលណាមួយបៀតបៀនឬ ពួកតិរ្ថិយពោលថា នែប្អូនស្រី នាងមិនឃើញ ទេឬ ព្រះសមណគោតមត្រាច់បៀតបៀនពួកយើងធ្វើឲ្យវិនាសលាភសក្ការៈ ។