អដ្ឋកថា សាលុកជាតកទី ៦

ក្បាលទី 46 · ទំព័រ 840

[ ៤៥៧-៤៥៩ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធការលួងលោមរបស់ថុល្លកុមារិកា ( ក្រមុំចាស់ ) ទើបត្រាស់ព្រះ ធម្មទេសនានេះ មានពាក្យផ្តើមថា មា សាលុកស្ស បិហយិ ដូច្នេះជា ជាតកកដ្ឋកថា អព្ភន្តរវគ្គ ៨៤១ ដើម ។ រឿងការលួងលោមរបស់កុមារិកានោះនឹងមានជាក់ច្បាស់ក្នុងចុល្លនារទកស្សបជាតកតែក្នុងទីនេះព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គ ពិតមែន ព្រះសាស្តា ត្រាស់សួរថា អ្នកណាធ្វើឲ្យអ្នកអផ្សុក ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គ ថុល្លកុមារិកា ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ថុល្លកុមារិកាជាអ្នកធ្វើនូវ សេចក្តីវិនាសឲ្យដល់អ្នកតែក្នុងកាលឥឡូវនេះប៉ុណ្ណោះក៏ទេសូម្បីក្នុងកាលមុន អ្នកក៏បានជាសម្លឧត្តរិភង្គរបស់បរិស័ទដែលមកក្នុងថ្ងៃវិវាហៈរបស់ថុល្លកុមារិកានេះដូចគ្នា កាលភិក្ខុទាំងឡាយក្រាបទូលអារាធនាហើយទើបទ្រង់នាំយក រឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាគោឈ្មោះ មហាលោហិត ចំណែកប្អូនប្រុសរបស់ព្រះ ពោធិសត្វនោះជាគោឈ្មោះចុល្លលោហិត គោទាំងពីរនោះធ្វើការងារក្នុងត្រកូល មួយក្នុងស្រុក ។ ត្រកូលនោះមានកុមារិកាម្នាក់កំពុងចម្រើនវ័យត្រកូលដទៃ បានសូម ( ដណ្តឹង ) កុមារិកានោះ ។ កាលនោះត្រកូលនោះគិតថា ក្នុង កាលវិវាហៈមង្គលនឹងមានសម្លឧត្តរិភង្គ ដូច្នេះហើយទើបប្រតិបត្តិជ្រូកឈ្មោះ សាលុកដោយបបរនិងភត្ត ឲ្យជ្រូកសាលុកនោះដេកក្រោមគ្រែ ។ ថ្ងៃមួយ គោចុល្លលោហិតពោលនឹងបងប្រុសថា បពិត្របង ពួកយើងធ្វើការក្នុង ត្រកូលនេះ ត្រកូលនេះ អាស្